បិសាចក្រហម ឈ្នះកាំភ្លើងធំ ខណៈមាន់ខ្នាយមាស ឈ្នះក្ងានព្រៃ និង ហង្សក្រហម ត្រឹមតែស្មើ មេឃខៀវ

ឡុងដ៏៖ ក្នុងក្របខណ្ឌ Premier Leaque ដែលជាលីកកំពូល របស់អង់គ្លេស យប់មិញនេះក្លឹប បិសាចក្រហម បានយកឈ្នះក្លឹប កាំភ្លើងធំ Arsenal នៅក្នុងទឹកដី របស់ខ្លួន ដោយលទ្ធផល ៣-២  នេះបើយោងតាម BBC ចុះផ្សាយ។

គ្រាប់បាល់ទី១របស់ក្លឹប បិសាចក្រហម រកបានដោយ កីឡាករ Marcus Rashford  នៅនាទី ២៩  និងនាទី៣២  ប៉ុន្តែនៅនាទី៤០ អតីតកីឡាករ បិសាចក្រហម Danny Welbeck បំបែកពងមាន់ ក្លឹបបិសាចក្រហម ជួយឲ្យកាំភ្លើង តាមដោយលទ្ធផល ២-១ ។

ទោះបីជាអាចបំបែកពង់ មានបិសាចក្រហម បានមែនពិត តែកីឡាករ Ander Herrera បានស្វែងរកគ្រាប់បាល់ មួយគ្រាប់ទៀត ជួយឲ្យ បិសាច ក្រហម ឈ្នះជាបណ្តោះអាសន្ន ដោយលទ្ធផល ៣-១ តែ ៤នាទីក្រោយមក (នាទិ៦៩ ) កីឡាករ  Mesut Oezil ។

ជាលទ្ធផលនៃ ការប្រកួតនេះ បិសាចក្រហម ឈ្នះ ៣-២ ។ រាត្រីជាមួយនឹងគ្នានេះដែរ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះក្លឹប ក្ងានព្រៃ Swansea City ដោយលទ្ធផល ២-១  ខណៈដែល ម្ចាស់ផ្ទះ ហង្សក្រហម Liverpool ត្រឹមតែស្មើជាមួយនឹង ភ្ញៀវ Manchester City ដោយលទ្ធផល ១-១  ក្នុងក្របខណ្ឌ Capital One Cup ។

បញ្ជាក់ផងដែរថា ក្លឹប Leicester City មាន៥៦ ពិន្ទុ នៅតែឈរ នៅលេខរៀងទី១ នៃតារាង ហើយ Tottenham Hotspur ឈរនៅលេខរៀងទី២ ហើយ Manchester United នៅលេខរៀងទី៥  ក្នុងចំណោម ២៧ ប្រកួតដូចគ្នា ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

បិសាចក្រហម ឈ្នះកាំភ្លើងធំ ខណៈមាន់ខ្នាយមាស ឈ្នះក្ងានព្រៃ និង ហង្សក្រហម ត្រឹមតែស្មើ មេឃខៀវ