មន្ត្រីលើកឡើងថា​​ អគារសម្រាប់​ព្រះ​​​អង្គ​​​ម្ចាស់​​​ក្សត្រី​​​ថៃ មិនមែនជាបង្គន់​អនាម័យ​ទេ​

ក្រោយ​​​ពេល​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​រាយការណ៍​​​ថា គេ​​​បាន​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​៤0.០០០ដុល្លារ ​​​ដើម្បី​​​សាង​​​សង់​​​បង្គន់​​​អនាម័យ​​​ដ៏​​​ទំនើប​​​មួយ​​​សម្រាប់​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ក្សត្រី​​​យ៍ថៃ មហាចក្រី  សិរិន្ទ​​​ថន ​​​ដើម្បី​​​ប្រើ​​​ប្រាស់​​​អំឡុង​​​ព្រះរាជ​ទស្សន កិច្ច​​​​នា​​​ពេល​​​ថ្មី​​​ៗ​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ទៅ​​​កាន់​​​ខេត្ត​​​រតនគិរី​​​ អាជ្ញាធរ​​​បាន​​​ចេញ​​​សេចក្តី​​​ប្រកាសព័ត៌មាន​​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​ច្រាន​​​ចោល​​​ការ​​​លើក​​​ឡើង​​​ដែល​ថា អគារ​​​នេះ​​​គឺជា​​​បង្គន់​​​អនាម័យ​​​។

អគារ​​​នេះ​​​ ដែល​​​ព្រះអង្គម្ចាស់​​​ក្សត្រិយ៍​​​ថៃ  បាន​​​យាង​​​ទៅ​​​ទត​​​តែ​​​មិន​​​បាន​​​ប្រើ​​​ប្រាស់​​​ បន្ទាប់​​​ ពី​​​​សោយ​​​ព្រះ​​​ក្រយា​​​ថ្ងៃ​​​ត្រង់​​​​នៅ​​​មាត់​​​​បឹង​​​យក្ខ​​​ឡោម ​​​​​​”គឺមិន​​​មែន​​​បង្គន់​​​អនាម័យ​​​” ទេ  នេះ​​​បើ​​​​​​យោង​​​តាម​​​សេចក្តី​​​ប្រកាសព័ត៌មាន​​​របស់​សាលា​​​ខេត្ត​​​រតនគិរី​​​ ដែល​​​លើក​​​ឡើង​​​ថា ក្រុម​​​ការ​​​ងារ​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​អគារ​​​នេះ​​​ហើយ​​​បាន​​​ឃើញ​​​​​​មាន​តែ​​​​​ ឡាបូ​លាង​ដៃ ​​​កៅអី​​​ ម៉ាស៊ីន ត្រជាក់​​​ តុ បង្អួច និង​​​ទ្វារ​​​សម្រាប់​​ខ្សល់​ចេញ​​​ចូលប៉ុណ្ណោះ​​​​។

សេចក្តី​​​ប្រកាស​ព័ត៌​មាន​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា ”ព័ត៌មាន​​​នេះបានធ្វើ​ឲ្យ​​​​ប៉ះ

បង្គន់អនាម័យ​​​ដែលត្រូវ​​​បានសាង​​​សង់​​​សម្រាប់​​​ព្រះរាជ​​​ទស្សនកិច្ច​​​របស់​​​ព្រះ​​​អង្គម្ចាស់​​​ក្សត្រិយ៍​​​ថៃ​​​ មហាចក្រី សិរិន្ទ ថន  កាល​​​ពី​​​សប្តាហ៍​​​មុន​​​ទៅ​​​កាន់​​​បឹង​​​យក្ខឡោម​​​ក្នុង​​​ខេត្ត​​​រតនគិរី។ រូបថតៈ ឆាយ ធី

បង្គន់អនាម័យ​​​ដែលត្រូវ​​​បានសាង​​​សង់​​​សម្រាប់​​​ព្រះរាជ​​​ទស្សនកិច្ច​​​របស់​​​ព្រះ​​​អង្គម្ចាស់​​​ក្សត្រិយ៍​​​ថៃ​​​ មហាចក្រី សិរិន្ទ ថន កាល​​​ពី​​​សប្តាហ៍​​​មុន​​​ទៅ​​​កាន់​​​បឹង​​​យក្ខឡោម​​​ក្នុង​​​ខេត្ត​​​រតនគិរី។ រូបថតៈ ឆាយ ធី

ពាល់​​​យ៉ាង​​​ខ្លាំង​​​ដល់​​​កិត្តិយស​​​ និង​​​សេចក្តី​ថ្លៃ ថ្នូរ​​​​របស់​ខេត្ត​​​ ជា​​​ពិសេស​​​ការ​​​រិះ​​​គន់​​​មក​​​លើ​​​អាជ្ញាធរ​​​ខេត្ត​​​ គឺ​​​កើត​​​ចេញ​​​ពី​​​សាធារណជន​​​ដែល​​​មិន​​​ទទួល​​​បាន​​​ព័ត៌មាន​​​ច្បាស់​​​លាស់​​​”។ សេចក្តី​​​ប្រកាស​ព័ត៌​មាន​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​ដូច្នេះ​​​ថា “គ្មាន​​​បង្គន់​​​អនាម័យ​​​ទេ”។

សេចក្តី​​​ប្រកាសព័ត៌មាន​នេះមិន​​​បាន​​​គូស​​​បញ្ជាក់​​​ថា បង្គន់​​​អនាម័យ​​​នេះ​​​ដែល​​​ត្រូវ​​​បាន​​​​​​នាំ​​​ចូល​​​ពី​​​ប្រទេស​​​ថៃ​​​មក​​​ ត្រូវ​​​បាន​​​រុះ​​​ចេញ​​​ ឬ​​​យក​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​​​​ឡើយ​​​ បន្ទាប់​​​ពី​​​ព្រះអង្គ​​​ម្ចាស់ក្សត្រីយ៍ បាន​​​យាង​ចេញ​​​ពី​​​ខេត្ត​​​នេះ​​​វិញ​​​កាល​​​ពីថ្ងៃទី​​​២២​​​ ខែ​​​កុម្ភៈ។

លោក​​​ ញ៉ែម សំអឿន អភិបាល​​​រង​ខេត្ត​​​នេះ​​​ដែល​​​ពី​​​មុន​​​បញ្ជាក់​​​ថា សំណង់​អគារ​​​នេះ​​​គឺជា​​​បង្គន់​​​អនាម័យ​​​នោះ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​ប្រមូល​​​បាន​​​ព័ត៌មាន​​​តាម​​​តែ​​​ពី​​​រយៈ​​​ប្រភព​​​មិន​​​ផ្លូវ​​​ការ​​​ប៉ុណ្ណោះ​​​ហើយ​​​មិន​​​បាន​​​ឃើញ​​​​​​ផ្នែក​​​ខាង​​​ក្នុង​​​ដោយ​​​ផ្ទាល់​​​ឡើយ​​​​។

លោក​​​បាន​​​និយាយ​​​ទាក់​​​ទិន​​​នឹង​​​អគារ​​​នេះ​​​ដែល​​​ឥឡូវ​​​ត្រូវ​​​បាន​​​ប្រែក្លាយ​​​ទៅជា​​​ការិយាល័យ​​​រដ្ឋបាល​​​ក្នុង​​​មូល​​​ដ្ឋាន​​​នោះថា ”ខ្ញុំ​​​គិត​​​ថា [វាជា​​​បង្គន់​​​អនាម័យ] តាម​​​តែ​​​រយៈ​​​ការ​​​​​​ជជែក​​​ជាមួយ​​​មនុស្ស​​​ផ្សេង​​​ៗ​​​ទៀត​ប៉ុណ្ណោះ​​​”​​​។

“វា​​​មិន​​​គ្រាន់​​​តែ​​​ប៉ះពាល់​​​ដល់​​​ខេត្ត​​​ និង​​​អាជ្ញាធរ​​​ខេត្ត​​​ទេ​​​ ប៉ុន្តែ ថែម​​​ទាំង​​​ប៉ះពាល់​​​ដល់​​​​ប្រទេស​​​ជាតិ​​​ទាំង​​​មូល​​​ ព្រោះ​​​​ស្តាប់​​​ទៅ​​​វា​មិន​​​ល្អ​​​ទេ​​​ដែល​​​និយាយ​​​ថា យើង​​​ប្រើ​​​ប្រាស់​​​ បង្គន់​​​អនាម័យ​​​ជា​​​ការិយាល័យ​​​នោះ​​​”។

លោក វេន​​​ ឆិ ប្រធាន​​​សហគម​​​ន៍​​​បឹង​​​យក្ខ​​​ឡោម​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​ផ្តល់​​​អគារ​​​នេះ​​​ឲ្យ​​​បាន​​​លើក​​​ឡើ​ង​​​ថា លោក​​​​​​ដឹង​​​ថា សំណង់​​​អគារ​ នេះ​​​គឺជា​​​បន្ទប់​​​ទឹក​​​ ហើយ​​​បាន​​​បន្ទោស​​​លើ​ការ​​​យល់​​​ច្រឡំ​​​ដែល​​​ថា បង្គន់​​​ត្រូវ​​​បាន​​​​​​គេ​​​រុះ​យក​​​ចេញ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ដំបូង​​​ឡើយ​​​ ​​​ខ្ញុំ​​​គិត​​​ថា វា​​​ជា​​​បង្គន់​​​អនាម័យ​​​ ហើយ​​​អ្នក​​​ផ្សេង​​​ៗ​​​

ទៀត​​​ក៏​​​និយាយ​​​ថា បង្គន់​​​អនាម័យដែរ​។យើង​​​ សុទ្ធ​​​តែ​​​និយាយ​​​ខុស​​​ ព្រោះ​​​វា​​​មិន​​​មែន​​​ជា​​​​​ បង្គន់​​​អនាម័យ​​​ទេ វា​​​គឺជា​​​បន្ទប់​​​ទឹក​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​មាន​​​បំណង​​​ប្រើ​​​ប្រាស់​​​វា​​​ជា​​​ការិយាល័យ​​​ដែល​​​នឹង​​​បំពាក់​​​​​​ដោយ​​​ កុំព្យូទ័រ​​​ តុ និង​​​សាឡុង​​​ ដើម្បី​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​ភ្ញៀវ​​​ទេសចរ​​​ជាតិ និង​​​អន្តរជាតិ​​​អំពី​​​ការ​​​ត្អូញ​​​ត្អែរ​​​ទាក់​​​ទិន​​​សន្តិសុខ​​​ និង​​​សុវត្ថិភាព​​​ និង​​​ដើម្បី​​​ផ្តល់​​​ឲ្យ​​​ពួកគេ​​​នូវ​​​ព័ត៌មាន​​​ដែល​​​ពួក​​​គេ​​​​​​ត្រូវ​​​ការ​​​”។

សេចក្តី​​​ប្រកាស​ពត៌មាន​​​​របស់​​​សាលា​​​ខេត្ត​​​នេះ​​​បាន​​​បន្ទោស​​​លោក ឆាយ  ធី អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ប្រចាំ​​​​ខេត្ត​​​នេះ​​​ ចំពោះ​​​ការ​​ទទួលបាននិង​ផ្សព្វ​​​ផ្សាយ​មតិ​សាធារណៈ​​​អំពីសំណង់​​​​អគារ​​​នេះ​​​។ ​​​លោក ឆាយ​​​ ធី បាន​​​គូស​​​បញ្ជាក់​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បាន​​​ចុះ​​​ផ្សាយ​​​អំពី​​​អគារ​​​នេះ​​​​​​មុន​​​​​​លោក​​​ចាប់​​​ផ្តើម​​​ចែក​​​រំលែក​​​ព័ត៌មាន​​​ទាក់​​​ទិន​​​នឹង​​​សំណង់​អគារ​​​េនះ​​​តាម​​​អីុន​​​ធឺណិត​​​ទៅ​​​ទៀត​​​​​​ ហើយ​​​បាន​​​បញ្ជាក់​​​ថា ​​​សំណង់​​​អគារ​នេះ​​​ធ្លាប់​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ជា​​​បង្គន់​​​អនាម័យ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​បន្ទាប់​​​ព​ី​​​ខ្ញុំ​​​បាន​​​ទៅ​​​ទី​​​នោះ​​​។ ខ្ញុំ​​​បាន​​​ជួប​​​ជាមួយ​​​ប្រធាន​​​សហគមន៍​​​នេះ​​​ ហើយ​​​គាត់​​​បាន​​​​​​បើក​​​សោ​​​ទ្វារ​​​ឲ្យ​​​ខ្ញុំ​​ ប្រពន្ធ និង​​​កូន​​​របស់​​​​​​ខ្ញុំ​​​​ចូល​​​ក្នុង​​​បន្ទប់​​​នោះ​​​ ហើយ​​​គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា បង្គន់​​​ត្រូវ​​​បាន​​​គេ​​​យក​​​ចេញ​​​បាត់​​​ហើយ​​​”។ “ហេតុ​​​ដូច្នេះ​​​ការ​​​ដែល​​​សាលា​​​ខេត្ត​​​លើក​​​ឡើង​​​ពី​​​ឈ្មោះ​​​របស់​​​ខ្ញុំ​​​ គឺ​​​មិន​​ត្រឹម​​​ត្រូវ​​​ទេ​​​”៕ស៊ុយឈាង​

 

The post មន្ត្រីលើកឡើងថា​​ អគារសម្រាប់​ព្រះ​​​អង្គ​​​ម្ចាស់​​​ក្សត្រី​​​ថៃ មិនមែនជាបង្គន់​អនាម័យ​ទេ​ appeared first on ខេមបូឌា ដេលី.