ញាក់សាច់! ផ្ទុះបារីអេឡិចត្រូនិច ក្នុងហោប៉ៅខោ បណ្តាលឲ្យបុរសម្នាក់ រងរបួសជាទម្ងន់ (មានវីដេអូ)

អាមេរិក៖ នេះមិនមែនជាលើកទីមួយឡើយ ដែលមានមនុស្សស្លាប់ និងរងរបួសដោយសារតែ ការប្រើប្រាស់បារីអេឡិចត្រូនិច ឬ E-cigarette។ កាលពីពេលថ្មីៗនេះមានបុរសម្នាក់ទៀតហើយ ដែលត្រូវបានរងរបួសភ្លៅខាងស្តាំយ៉ាងធ្ងន់ធ្ងរ ដោយសារតែការផ្ទុះបារីអេឡិចត្រូនិច នៅក្នុងហោប៉ៅខោរបស់ខ្លួន។

បើតាមប្រភពបានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Owensboro ខណៈពេលដែលលោក Josh Hamilton ឈរចាំបង់ប្រាក់ ចំណាយទៅលើថ្លៃអាហាររបស់គាត់។

នៅក្នុងវីដេអូដែលថតបានដោយកាម៉េរាសុវត្ថិភាព បង្ហាញឲ្យឃើញថា លោក Hamilton ឈរលើកខោហើយលូកដៃចូលក្នុងហោប៉ៅ ទំនងជាយកលុយចេញឲ្យអ្នកលក់ តែសំណាងអាក្រក់ បារីអេឡិចត្រូនិច ដែលនៅក្នុងហោប៉ៅរបស់គាត់ បានផ្ទុះធ្វើឲ្យរូបគាត់ ភ័យស្លន់ស្លោរត់ចេញមកក្រៅតែម្តង។ សំណាងល្អដែលបុគ្គលិកនៅទីនោះបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់បានទាន់ពេល និងបានបញ្ជូនគាត់ ទៅមន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ។

Hamilton បានសរសេរនៅលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់គាត់ថា “ខ្ញុំសង្ឃឹមថា​គ្រូពេទ្យ នឹងមិនធ្វើការវះកាត់ លើស្បែករលួយនេះទៅចុះ”​

គួរបញ្ជាក់ដែរថា​ បារីអេឡិចត្រូនិច ឬ E-cigarette នេះ វាដំណើរការដោយថ្មពិល និងហួតដោយទឹក​នៅខាងក្នុង ជាធម្មតាវាផ្ទុកទៅដោយ​ ជាតិនីកូទីន ដែលអ្នកប្រើប្រាស់ធ្វើការជក់វា៕

ញាក់សាច់! ផ្ទុះបារីអេឡិចត្រូនិច ក្នុងហោប៉ៅខោ បណ្តាលឲ្យបុរសម្នាក់ រងរបួសជាទម្ងន់ (មានវីដេអូ)
ញាក់សាច់! ផ្ទុះបារីអេឡិចត្រូនិច ក្នុងហោប៉ៅខោ បណ្តាលឲ្យបុរសម្នាក់ រងរបួសជាទម្ងន់ (មានវីដេអូ)
ញាក់សាច់! ផ្ទុះបារីអេឡិចត្រូនិច ក្នុងហោប៉ៅខោ បណ្តាលឲ្យបុរសម្នាក់ រងរបួសជាទម្ងន់ (មានវីដេអូ)

ទស្សនាវីដេអូ៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត