ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​វេលា​០៧ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ ស្ថិត​នៅ​វត្ត​​ប​ច្ឆា ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

ប្រភព​​ឱ្យ​ដឹង​ថា គ្មាន​អ្នក​ណា​ដឹង​ថា ​បុរស​នេះ​ស្លាប់​នៅ​ម៉ោង​ប៉ុន្មាន​នោះ​ទេ ខណៈ​ព្រះសង្ឃ​ទើប​ប្រទះ​ឃើញ ហើយ​សព​ជន​រង​​គ្រោះ​​ត្រូវ​គេ​ស្គាល់ឈ្មោះ​គង់ សម្ផស្ស អាយុ​៣៤​ឆ្នាំ ។

បើ​តាម​គណៈកម្មការ​វត្ត​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​អានា​ថា តែង​ចេញចូល​ក្នុង​វត្ត​ប​ច្ឆា និង​នៅ​បម្រើ​ចង្ហាន់​ព្រះសង្ឃ​ជា​ប្រចាំ ។ តែ​គេ​មិនដឹង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ឡើយ ស្រាប់តែ​ព្រឹក​ឡើង ជា​ថ្ងៃ​កម្មវិធី​បង់​ត្រី​ទៀត ហើយ​ឡើង​គេ​ប្រទះ​ឃើញ​​​ដេក​ស្លាប់​តែ​ម្ដង បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ពិនិត្យ​សាកសព និង​ធ្វើករ​ស្រាវជ្រាវ​ហើយ ។