ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ស្មា​ត​ហ្វូ​ន​របស់​លោក​-​អ្នក​នឹង​មាន​ទំហំ​ផ្ទុក​ច្រើន​ដូច​ជា​ម៉ាស៊ីន​កុំព្យូទ័រ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​ដោយ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​ប្រកាស​ថា​ខ្លួន​នឹង​ផលិត​ទ្រង់ទ្រាយ​ធំ​នូវ​បន្ទះ​ឈី​ប​បង្កប់​ទំហំ​២៥៦ ជី​ហ្កា​បៃ ពោល​គឺ​ផ្ទុក​ដល់​ទៅ​ពីរ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​បន្ទះ​ឈី​ប​ដែល​ខ្លួន​មាន​កាលពី​ឆ្នាំ​មុន ។

បន្ទះ​ឈី​ប​ម៉េ​ម៉ូ​រី​ថ្មី​នេះ​ប្រើប្រាស់ Universal Flash Storage (UFS) កម្រិតស្តង់ដា ២.០ ។ វា​នឹង​ផ្តល់​ឱ្យ​កម្រិត​ល្បឿន​ស្ទើរតែ​ពីរ​ដង​នៃ​បន្ទះ​ឈី​ប SSD ដែល​មាន SATA ត្រង់​ល្បឿន ៨៥០ ម៉េ​ហ្កា​បៃ​ក្នុង​១​វិនាទី ។ ក្រៅពី​នេះ​វា​គាំទ្រ​ដល់​៤៥.០០០ IOPS ដែល​ជា​ការ​វាស់​ប្រវែង​ប្រើ​ជា​ទូទៅ​សម្រាប់​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក ។

ក្រុមហ៊ុន​សាំ​ស៊ុ​ង​និយាយ​ថា សមត្ថភាព​ខ្ពស់ ២៥៦ ជី​ហ្កា​បៃ​នឹង​ធ្វើ​ឱ្យ​មានការ​ផ្ទុក​កម្រិត 4K  និង​ការ​បញ្ជូន​យ៉ាង​លឿន​តាម​រយៈ USB 3.0 ៕