(Video Highlights) ​ខ្សែ​ប្រយុទ្ធ Marcus Rashford បង្ហាញ​​ភាពអស្ចារ្យក្នុងការប្រកួត Man United ជាមួយនឹង Arsenal យប់មិញ

ការ​ចាប់​​ផ្តើម​យ៉ាង​ល្អ​​របស់​ខ្សែ​ប្រយុទ្ធ​យុវ​ជន Marcus Rashford ក្នុងក្លិប Manchester United បាន​បន្ត​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ក្នុង​ពេល​ក្រុម​របស់​ខ្លួន​ទទួល​ជ័យ​ជម្នះ ៣-២ លើក្រុម Arsenal នៅ​កីឡ​ដ្ឋាន Old Trafford កាល​ពី​ថ្ងៃ​អាទិត្យ​។

manuការ​ទទួល​ជ័យ​ជម្នះ​នេះ​​គឺ​ជា​ការ​ទទួល​ជ័យ​ជម្នះ​ជា​លើក​ទី​៣​របស់​ក្រុម​លោក Louis van Gaal ក្នុង​យុទ្ធ​នា​ការ​ចំនួន​បី ក្នុង​រយៈពេល​៦​​ថ្ងៃ ប៉ុន្តែ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍នោះ​គឺ​ថា ជ័យ​ជម្នះនេះ​​បាន​​កម្ទេច​ក្តី​សុបិន​​របស់​លោក Arsene Wenger ក្នុង​ការ​ឈ្នះពាន​​រង្វាន់​លីក​ជា​លើក​ទី​១​របស់​ក្រុម Arsenal ក្នុង​រយៈ​ពេល​១២​​ឆ្នាំ​។ ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​​រូប​នេះ ដែល​បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​២​គ្រាប់​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​ក​នេះ​ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម FC Midtjylland នោះ បាន​បង្កើត​ការ​ចាប់​អារម្មណ៍ម្តង​ទៀត​​ក្នុង​តង់​ទីមួយ​ដែល​ក្នុង​ពេលនោះ​រូបគេ​បាន​ទម្លុះ​សំណាញ់​ទី​របស់​អ្នក​ចាំ​ទី Petr Cech ចំនួន​ពីរ​លើក​។ អ្វី​ដែល​គួរ​ឲ្យ​​កាន់​តែ​​ចាប់​អារម្មណ៍​ទៅលើ​សមត្ថ​ភាព​​ដ៏អស្ចារ្យ​របស់​គេ​​បន្ថែម​ទៀត​នោះ​គឺ​ថា គ្រាប់​បាល់​ទាំង​ពីរ​គ្រាប់​នោះ​បាន​កើត​​ឡើងនៅ​ត្រឹម​ចន្លោះ​ពេល​តែ​៣​នាទី​ប៉ុណ្ណោះ ខណៈ​ដែល Man United បាន​ផ្តល់​ការ​ខក​ចិត្ត​ដ៏​ធំ​មួយ​ដល់​​ក្រុម​​របស់​លោក Wenger ដែល​កំពុង​តែ​ដេញ​តាម​ពីក្រោយក្រុម​កំពុង​នាំ​មុខ Leicester City រហូត​ដល់​ទៅ​៥​ពិន្ទុ​៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia