​យុវជន​​​​ភ្នំពេញ​ថ្មី​ក្លាយ​ជា​ម្ចាស់​ពាន​ Leo Cup Division B ​ប្រចាំ​មណ្ឌល​ភ្នំពេញ

ក្រុម​​យុវជន​ភ្នំពេញ​​ថ្មី​​បាន​ក្លាយ​ជា​​ជើង​ឯក​ពាន​រង្វាន់​បាល់ទះ​ Leo Cup 2016 Division B ​ប្រចាំ​មណ្ឌល​ភ្នំពេញ​​បន្ទាប់​ពី​បំបាក់​ក្រុម​យុវជន​វិទ្យាស្ថាន​​អប់រំ​កាយ និង​កីឡា​៣-០​ ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ល្ងាច​​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

 

​យុវជន​​​​ភ្នំពេញ​ថ្មី​ក្លាយ​ជា​ម្ចាស់​ពាន​ Leo Cup Division B ​ប្រចាំ​មណ្ឌល​ភ្នំពេញ

​​​

លទ្ធផល​​៣-០​ ដែល​ក្រុម​យុវជន​ភ្នំពេញ​ថ្មី​បំបាក់​វិទ្យាស្ថាន​អប់រំកាយ​ និង​កីឡា​គឺ​​​​(២៧-២៥) (២៥-២១) និង​(២៥-១៨​)។ ​ចំណែក​ចំណាត់​ថ្នាក់​លេខ ៣​  បាន​​ទៅ​លើ​​​​​ក្រុម​សមាគម​និស្សិត​​ បន្ទាប់​ពី​បំបាក់​ក្រុម​​​យុវជន​បុរី​កីឡា ​​៣-០ ​ដូច​គ្នា​​គឺ​ (២៥-២០) (២៦​-២៤) (២៥-២០)។

 

​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ និង​លេខ ២​​​នៅ​តាម​មណ្ឌល​​ទាំង​ ៥ (​ភ្នំពេញ​, កំពង់​សោម, កំពង់​ចាម, បាត់​ដំបង, សៀមរាប) ​នឹង​​បាន​​ប្រជែង​​នៅ​​ក្របខ័ណ្ឌ​ Division B ​ប្រចាំ​​ប្រទេស​​កម្ពុជា។ ​មណ្ឌល​​កំពង់​សោម​ នឹង​ប្រកួត​ចម្រុះ​នា​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១៣ មីនា ឆ្នាំ​២០១៦ មណ្ឌល​​កំពង់​ចាម​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៦។ ​ចំណែក​មណ្ឌល​បាត់​ដំបង​​ប្រកួត​ជម្រុះ​នា​ថ្ងៃ​ទី១៩ ​ដល់​ថ្ងៃ​ទី២៤ ​ខែ​មេសា ឆ្នាំ​២០១៦ ​និង​មណ្ឌល​សៀមរាប​ថ្ងៃ​ទី១៧ ​ដល់​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦៕

 

​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​