មូលហេតុ​ដែល​លោក Van Gaal ធ្វើ​ដួល​កាល​ពី​យប់មិញ

នៅ​ក្នុង​ការ​ប្រកួត​ដ៏​ជក់ចិត្ត​រវាង Manchester United និង Arsenal កាល​ពី​យប់មិញ ពេល​កំពុង​ប្រកួត កាមេរ៉ា​បាន​ចាប់​យក សកម្មភាព​លោក Louis van Gaal ឈរ​និយាយ​ជាមួយ​មន្ត្រី​អាជ្ញា​កណ្ដាល​ទី៤ ហើយ​សុខ​ៗ ស្រាប់​តែ​ដួល​បះ​ជើង​ក្បែរ​ទីលាន​ប្រកួត។

 

មូលហេតុ​ដែល​លោក Van Gaal ធ្វើ​ដួល​កាល​ពី​យប់មិញ

មូលហេតុ​ដែល​លោក Van Gaal ធ្វើ​ដួល​កាល​ពី​យប់មិញ

 

ការ​សំដែង​ជា​ដួល​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​កើត​ឡើង​ប្រមាណ ពេល​​ការ​ប្រកួត​សល់​១៤នាទី ​រៀប​នឹង​ចប់ ខណៈ​ម្ចាស់​ផ្ទះ​កំពុង​នាំ​មុខ ៣-២។ មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ដួល​នេះ​គឺ​ដោយ​សារ លោក Louis van Gaal តវ៉ា​ជំទាស់ជាមួយ​អាជ្ញា​កណ្ដាល​លើ​ការ​ពិន័យ​កាត​លឿង​លើ​កីឡាករ Ander Herrera ដែលបង្កកំហុស​ធ្វើ​ឲ្យ​កីឡាករ Aaron Ramsey របស់​ Arsenalដួល។

 

យ៉ាងណា​ក៏ដោយ​ក្រោយ​ចប់​ការ​ប្រកួត គ្រូ​បង្វឹក​វ័យ ៦៤ឆ្នាំ​បាន​សុំ​ទោស​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ​ដាក់ មន្ត្រី អាជ្ញា​កណ្ដាល​។ “ទង្វើ​នោះ​កើតឡើង​ដោយសារ​ការ​ប្រើ​អារម្មណ៍​ខ្លាំង​ពេក ខ្ញុំ​ដឹង​ថា​វា​មិន​ល្អ​មើល សម្រាប់​អាជ្ញា​កណ្ដាល​លើ​ទីលាន អាជ្ញា​កណ្ដាល​ខ្សែបន្ទាត់ និង​មន្ត្រី​អាជ្ញា​កណ្ដាល​ទី៤​”។

 

“ខ្ញុំ​សូមទោស​ចំពោះ​មន្ត្រី​អាជ្ញា​កណ្ដាល​ទាំងអស់ សង្ឃឹម​ថា​រឿង​ទាំង​នោះ​នឹង​ត្រូវ​បញ្ចប់​ត្រឹម​នេះ។ ពីមុន ខ្ញុំ​ធ្លាប់ ត្រូវ​គេ​រិះគន់​ដោយសារ​ការ​អង្គុយ​ច្រើន​ពេក​ពេល​កំពុង​ប្រកួត មិន​សូវ​បាន​បញ្ជា​កូន​ក្រុម ហើយ​ឥលូវ​ពេល ដែល​ចេញ​មក​ឈរ​តវ៉ា ខ្ញុំ​នៅ តែ​រង​ការ​រិះគន់​ដដែល។” Van Gaal បញ្ជាក់​ដូច្នេះ៕

 

 

 

ចុចអាន៖ Rashford ​ប្រាប់​​មូលហេតុ​​មិន​អាច​អបអរ ​ទោះ​ស៊ុត​ឲ្យ​ Man Utd ២គ្រាប់​យប់​មិញ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysport