ក្រសួងការងារ ត្រូវការកម្មករជិត ២ពាន់នាក់ បម្រើការនៅតំបន់ សេដ្ឋកិច្ចពិសេស ព្រះសីហនុ

ភ្នំពេញ៖ ក្រសួងការងារ និង បណ្តោះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសកម្មករនិយោជិត ជិត២ពាន់នាក់ ដើម្បីឲ្យបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងព្រះសីហនុ សម្រាប់ឆ្នាំ២០១៦នេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៦ បានបញ្ជាក់ថា បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុ មានសហគ្រាស ឧស្សាហកម្ម និង សេវាកម្ម ចំនួន ៩៣ ដែលផ្តល់ការងារជូនប្រជាពលរដ្ឋ ចំនួន ១៣.០០០ កន្លែង។

សេចក្តីជូនដំណឹងបន្តថា ក្នុងត្រីមាសទី១ ឆ្នាំ ២០១៦នេះ ដោយសារមានការកើនឡើងជាលំដាប់នៃការវិនិយោគ ក៏ដូចជា ការពង្រីកវិសាលភាព ចង្វាក់ផលិតកម្មសហគ្រាស គ្រឹះស្ថានជាច្រើននៅក្នុងតំបន់ សេដ្ឋកិច្ចក្រុងព្រះសីហនុ ត្រូវការជ្រើសរើសកម្មករ និងបុគ្គលិកជំនាញជាច្រើននាក់។

ក្នុងនោះ ក្រសួងត្រូវការ៖១. កម្មករធម្មតា ចំនួន ១.០០០នាក់ , ២. អ្នកបកប្រែចិន ខ្មែរ ចំនួន ៦៨នាក់ , ៣. កម្មករជំនាញកាត់ដេរចំនួន ៤០០នាក់ , ៤. កម្មករធ្វើម៉ាស៊ីនចំនួន ១៥០ នាក់៕

ក្រសួងការងារ ត្រូវការកម្មករជិត ២ពាន់នាក់ បម្រើការនៅតំបន់ សេដ្ឋកិច្ចពិសេស ព្រះសីហនុ