ចាប់ខ្លួន​បុរសម្នាក់​ តាមដី​ការ​តុលាការ ​ខេត្ត​កណ្តាល​ ពាក់ព័ន្ធ​រកស៊ី​ដីធ្លី ទឹកប្រាក់​រាប់លាន​ដុល្លា​រ

កំពត៖ កម្លាំង(អហ)ខេត្តកំពត ចាប់ខ្លួនបុរសម្នាក់ ប្រគល់ឲ្យកម្លាំង (អហ) ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៧  ខែគុម្ភះ ឆ្នាំ២០១៦ ដោយអនុវត្តតាមដីការ បញ្ជាឲ្យចាប់ខ្លួន របស់សាលាដំបូង នៃខេត្តកណ្តាល ពីបទ"ឆបោក និង ប្រើប្រាស់ឯកសារក្លែង"។

មន្ត្រីជំនាញ(អហ)ខេត្តកំពត បានប្រាប់ឲ្យដឹងថា៖ ជនសង្ស័យដែលត្រូវចាប់ខ្លួន ឈ្មោះខឹម សុខ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ ជនសង្ស័យ ត្រូវបានកម្លាំង(អហ)  នៃមន្ទីរយុត្តិធម៌ខេត្តកំពត ចុះឃាត់ខ្លួនបាន កាលពីរសៀល ថ្ងៃទី២៧ ខែគុម្ភះ ឆ្នាំ២០១៦ ចំណុចភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដោយអនុវត្តតាមដីការតុលាការខេត្ត ចោទពីបទ"ឆបោក និងប្រើប្រាស់ឯកសារក្លែង" ពាក់ព័ន្ធទឹកប្រាក់ រាប់លានដុល្លា សហរដ្ឋអាមេរិច អំពីរឿងរកស៊ីដីធ្លី ជាមួយក្រុមហ៊ុន ក្នុងទឹកដីខេត្តកំពត ពេលកន្លងមក៕

ចាប់ខ្លួន​បុរសម្នាក់​ តាមដី​ការ​តុលាការ ​ខេត្ត​កណ្តាល​ ពាក់ព័ន្ធ​រកស៊ី​ដីធ្លី ទឹកប្រាក់​រាប់លាន​ដុល្លា​រ