សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម សម្ពោធអគារថ្មី នៃមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ នាព្រឹកនេះ (ផ្សាយផ្ទាល់)

ព្រះសីហនុ-ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាជំនួយរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ប្រសាសន៍សំខាន់ៗសម្តេចតេជោ៖
-ភរិយារបស់ខ្ញុំ អត់បានមកចូលរូមសម្ពោធទេ ដោយសារជាប់ភារកិច្ច ត្រូវទទួលជួបភ្ញៀវកាកបាទក្រហមចិន នៅល្ងាចថ្ងៃចន្ទនេះ។
-មន្ទីរពេទ្យនេះ កកើតឡើងនៅឆ្នាំ១៩៥២ គឺមានអាយុស្មើ ខ្ញុំព្រះករុណាខ្ញុំ។
-សម្តេចតេជោ ក៏បានរំលេចពីគុណវឌ្ឍន៍របស់កំពង់ផែទឹកជ្រោផងដែរ ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុនេះ។
-ដើ់ម្បីការពារកិត្តិនាមរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ទាក់ទងនឹងបញ្ហាជំនួយជប៉ុន សូមសួរទៅទូតជប៉ុន ចៃកាជប៉ុនទៅ ខ្ញុំអត់ដឹងទេ ខ្ញុំបានត្រឹមតែមកកាត់ខ្សែបូទេ ពីព្រោះនៅស្រុកខ្មែរ មានច្រើនណាស់ ពីការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយ កិបកេងជំនួយជាដើម។
-សម្តេចតេជោ ធ្វើការកែតម្រូវចំពោះអ្នករៀបចំកម្មវិធី (ពិធីករក្នុងកម្មវិធីសម្ពោធនេះ) សូមកុំឲ្យប្រើប្រាស់ពាក្យព្រះរាជាណាចក្រជប៉ុន រាជរដ្ឋាភិបាលជប៉ុន ឯកអគ្គរាជទូតជប៉ុន។ល។ល។ បើទោះបីប្រទេសជប៉ុន មានព្រះចៅអធិរាជ្យ ក៏ដោយ។ សូម្បីតែប្រទេសម៉ាឡេស៊ី ដែលមានស្តេចក៏គេមិនហៅរាជរដ្ឋាភិបាលម៉ាឡេស៊ី រឺព្រះរាជាណាចក្រម៉ាឡេស៊ីុំ ដែរ។
-សម្តេចតេជោ បានលើកឡើងពីកំណែទម្រង់នៅក្នុងវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់ក្រមសីលធម៌គ្រូពេទ្យឲ្យបានកាន់តែប្រសើរ ។ សូមអំពាវនាវដល់ក្រុមគ្រូពេទ្យ រួមចំណែកលើកកម្ពស់ក្រមសីលធម៌ ជាពិសេសមិនត្រូវធ្វើឲ្យគ្រូពេទ្យម្នាក់មិនល្អ បែរជាធ្វើឲ្យគ្រូពេទ្យដទៃទៀត មិនល្អនោះទេ។ មានលើកឡើងពីការធ្វើបដិវត្តគ្រូពេទ្យ ខ្ញុំមិនយល់....យកគ្រូពេទ្យទៅសម្លាប់ចោល រឺយ៉ាងម៉េច? បញ្ហានៅត្រង់ថា យើងត្រូវកែលម្អគុណភាព និងក្រមសីលធម៌គ្រូពេទ្យ។
-មានអ្នកខ្លះ ប្រមាថសិស្សរៀនក្នុងស្រុក។ សិស្សនិស្សិតជាច្រើន បានសិក្សារៀនសូត្រ នៅក្នុងប្រទេស មុនពេលចេញទៅបន្តការសិក្សានៅក្រៅប្រទេស។
-កូនវាតក់វាមាននៀល។ កូនដល់ទៅ៥នាក់ អ្នកខ្លះធ្វើការត្រឹមត្រូវ តែកូនបែរជាញៀនគ្រឿងញៀន។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាគណ:ធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ

Posted by Samdech Hun Sen, Cambodian Prime Minister on Sunday, February 28, 2016