រថយន្តក្រុងមួយ គ្រឿងបើកសុខៗ ឆ្លងម៉ូទ័រឆេះខ្ទេច

ភ្នំពេញ៖ រថយន្តក្រុងមួយគ្រឿងកំពុងតែបើកសុខៗ ស្រាប់តែឆ្លងម៉ូទ័រ ផ្នែកខាងក្រោយ បណ្តាលឲ្យ ឆាបឆេះខូចខាត ទាំងស្រុង សំណាងល្អមិនមាន អ្នកធ្វើដំណើរ ណាម្នាក់រងរបួសឡើយ។ កាលពីយប់ ថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា រថយន្តក្រុង ដែលរងការឆាបឆេះ ខូចខាតអស់ទាំងស្រុង នោះម៉ាកហ៊ីយ៉ានដាយ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3C-5648 អ្នកបើកបរមិនត្រូវ បានគេស្គាល់ឈ្មោះ នោះទេ ដោយមានព្រូម្នាក់ រួមដំណើរជាមួយឈ្មោះ យិន ណាត ភេទប្រុស អាយុ៣៩ឆ្នាំ ។

បើយោងតាមការបំភ្លឺរបស់ព្រូរថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកំពុងតែធ្វើដំណើរ តាមបណ្តោយផ្លូវ ខាងលើលុះមកដល់ ចំណុចកើតហេតុ ស្រាប់តែមាន អណ្តាតភ្លើងឆាបឆេះ ចេញមកពីផ្នែក ខាងក្រោយរថយន្ត យ៉ាងសន្ធោរ សន្ធៅតែម្តង ភ្លាមៗនោះដែរត្រូវបានរថយន្ត ពន្លត់អគ្គិភ័យចំនួន ពីរគ្រឿងរបស់អធិការនគរបាល ស្រុកអង្គស្នួល ចេញមកជួយពន្លត់ ប៉ុន្តែទម្រាំបាញ់ រលត់ទៅវិញនោះ ឃើញរថយន្ត ទាំងមូលត្រូវខូចខាត អស់ទៅហើយ ។ បើតាមការសន្នដ្ឋានរបស់ព្រូរថយន្តនោះ ការឆាបឆេះរថយន្តនេះ គឺបណ្តាលមកពី ឆ្លងម៉ូទ័រក្នុងរថយន្ត ផ្នែកខាងក្រោយ ទោះបីជាយ៉ាងណាក៏មិនទាន់មានការបញ្ជាក់ ឲ្យបានច្បាស់ ពីមូលហេតុ នៃការឆាបឆេះនេះឡើយ៕

រថយន្តក្រុងមួយ គ្រឿងបើកសុខៗ ឆ្លងម៉ូទ័រឆេះខ្ទេច

រថយន្តក្រុងមួយ គ្រឿងបើកសុខៗ ឆ្លងម៉ូទ័រឆេះខ្ទេច

រថយន្តក្រុងមួយ គ្រឿងបើកសុខៗ ឆ្លងម៉ូទ័រឆេះខ្ទេច