នាយករដ្ឋមន្រ្តីឆ្លើយតប ចំពោះអ្នកមានគម្រោង ធ្វើបដិវត្តគ្រូពេទ្យ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឆ្លើយតបទៅ មនុស្សមួយចំនួន ដែលមានគម្រោង ធ្វើបដិវត្តគ្រូពេទ្យ នៅស្រុកខ្មែរ។

ក្នុងពិធីសម្ពោធអគារថ្មី នៃមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដែលជាជំនួយរបស់ ទីភ្នាក់ងារកិច្ចសហប្រតិ បត្តិការអន្តរជាតិជប៉ុន (JICA) នាព្រឹកថ្ងៃ ទី២៩ កុម្ភៈ សម្តេច តេជោ ហ៊ុនសែន បានមានប្រសាសន៍ថា “មានការលើកឡើងពី ការធ្វើបដិវត្តគ្រូពេទ្យ ខ្ញុំមិនយល់....យកគ្រូពេទ្យទៅ សម្លាប់ចោល រឺយ៉ាងម៉េច? បញ្ហានៅត្រង់ថា យើងត្រូវកែលម្អគុណភាព និងក្រមសីលធម៌គ្រូពេទ្យ”។

ព្រមជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងពីកំណែ ទម្រង់ក្នុងវិស័យសុខាភិបាល ជាពិសេសការលើក កម្ពស់ក្រមសីលធម៌គ្រូពេទ្យ ឲ្យកាន់តែប្រសើរឡើង ។ សម្តេចក៏បានថ្លែងអំពាវ នាវដល់ក្រុមគ្រូពេទ្យ ឲ្យរួមចំណែកលើក កម្ពស់ក្រមសីលធម៌ ជាពិសេសមិនត្រូវធ្វើ ឲ្យគ្រូពេទ្យម្នាក់មិនល្អ បែរជាធ្វើឲ្យគ្រូពេទ្យដទៃទៀត មិនល្អនោះទេ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យនៅកម្ពុជា កំពុងទទួលការរិះគន់ យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋខ្មែរ ដោយសារតែពួកគាត់ បានលើកឡើងថា ក្រុមពេទ្យមិនសូវ យកចិត្តទុកដាក់ ព្យាបាលជំងឺពលរដ្ឋ ច្រើនតែគិតពីលុយជាធំ៕

នាយករដ្ឋមន្រ្តីឆ្លើយតប ចំពោះអ្នកមានគម្រោង ធ្វើបដិវត្តគ្រូពេទ្យ

នាយករដ្ឋមន្រ្តីឆ្លើយតប ចំពោះអ្នកមានគម្រោង ធ្វើបដិវត្តគ្រូពេទ្យ

នាយករដ្ឋមន្រ្តីឆ្លើយតប ចំពោះអ្នកមានគម្រោង ធ្វើបដិវត្តគ្រូពេទ្យ