ក្រសួងធនធានទឹក ជួសជុលប្រព័ន្ធ ធារាសាស្រ្ត បាសាក់ ខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការជួសជុល ប្រព័ន្ធធារាសាស្រ្ត បាសាក់ និងស្ដារជីក ប្រឡាយមេ ផ្លាស់ប្ដូរទ្វារទឹក ពង្រឹង និងបង្កើន ក្រិតកំពស់ទំនប់ នៅក្នុងឃុំ បាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

យោងតាមគេទំព័រហ្វេសប៊ុក របស់ក្រសួង ធនធានទឹក នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា “ក្រសួងធនធានទឹក និងធ្វើការ ជួសជុលឡើងវិញ ដោយ ធ្វើការផ្លាស់ប្តូរទ្វារទឹក ពង្រឹង និងបង្កើនក្រិតកំពស់ទំនប់ ដើម្បីបង្កើនការស្តុក ទឹកឲ្យបាន ៣០ លានម៉ែត្រគូប ស្តារ និងជីកប្រឡាយមេ ប្រឡាយរងជាច្រើនខ្សែ និង សាងសង់សំណង់សិល្បការជាច្រើនកន្លែងទៀត”។

សូមបញ្ជាក់ថា ក្រោយពេលជួសជុលរួច គម្រោងនេះនឹងផ្តល់ទឹក សម្រាប់ការស្រោចស្រព លើផ្ទៃដីស្រូវវស្សា ចំនួន ១៣.០០០ ហិកតា និងស្រូវប្រាំង ចំនួន ១០.០០០ ហិកតា នៅក្នុងស្រុករុក្ខគិរី ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង ស្រុកបាកាន ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕