Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុត

តារា​សម្ដែង​ល្បី​ឈ្មោះ​កូរ៉េ Lee Minho, Song Seunghun និង​​មេក្រុម​ក្រុម​ចម្រៀង Big Bang G-Dragon ត្រូវ​បាន​សមាជិក​ក្រុម​ចម្រៀង​វ័យ​ក្មេង TFBOYS Jackson Yi វ៉ា​មុខ​ក្លាយ​ជា​កំពូល​បុរស​​អាស៊ី​សង្ហា​បំផុត​ឆ្នាំ​ ២០១៦។

 

ថ្មី​ៗ​នេះ គេហទំព័រ DD Yule របស់​ប្រទេស​ចិន​ទើប​តែ​ប្រកាស​លទ្ធផល “កំពូល​តារា​ប្រុស​អាស៊ី​ស្អាត​បំផុត ២០១៦” ដែល​ត្រូវ​​បាន​បោះ​ឆ្នោត​​សម្រេច​ដោយ​អ្នក​ប្រើ​អ៊ីនធឺណិត​នៅ​ចិន។ នេះ​គឺ​ជា​ការ​បោះឆ្នោត​ដែល​មាន​ទ្រង់ទ្រាយ​ធំ​​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ។ សំឡេង​ឆ្នោត​របស់​តារា​ប្រុស​ទាំង​ឡាយ​គឺ​ដេញ​តាម​គ្នា​យ៉ាង​ប្រកៀកប្រកិត​ ដោយ​អ្នក​គាំទ្រ​ទាំង​ឡាយ​ចង់​ឲ្យ​តារា​ក្នុង​ដួង​ចិត្ត​ខ្លួន​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។ អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​នោះ​គឺ ជយលាភី​កំពូល​តារា​ប្រុស​ស្អាត​បំផុត​នៅ​អាស៊ី​ត្រូវ​ធ្លាក់​លើ តារា​ចម្រៀង​អាយុ១៥​ឆ្នាំ Jackson Yi ដែល​ជា​សមាជិក​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ TFBOYS របស់​ចិន។ តារា​ចម្រៀង​កើត​ឆ្នាំ ២០០០ បាន​ផ្ដួល​តារា​ប្រុស​ជា​ច្រើន​ដូច​ជា Lee Minho, G-Dragon, Song Seunghun… ដើម្បី​ដណ្ដើម​យក​ជ័យជំនះ​នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​កំពូល​តារា​ប្រុស​ស្អាត​បំផុត​អាស៊ី​ឆ្នាំ ២០១៦៕

 

Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុត

តារា​ចម្រៀង​កើត​ឆ្នាំ ២០០០ Jackson Yi ជាប់​លេខ ១​ជាមួយ​នឹង​សំឡេង​ឆ្នោត​ចំនួន ៨ ៩៥៥ ៤២៤ សំឡេង​​​​

 

Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុត

Lee Minho ជាប់​លេខ ២ ជាមួយ​នឹងសំឡេង​​ឆ្នោត​ចំនួន ៨ ៩៥៥ ២៦៦ សំឡេង ចាញ់ Jackson Yi តែ ២០០សំឡេង​តែ​ប៉ុណ្ណោះ

 

Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុត

Luhan អតីត​សមាជិក​ក្រុម​ចម្រៀង EXO ជាប់លេខ​៣។ លោក​ទទួលបាន​សំឡេង​ឆ្នោត​ចំនួន ៨ ៩៥៤ ៦៤៩ សំឡេង

 

Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុតG-Dragon មាន​វត្តមាន​នៅ​ចំណាត់​ថ្នាក់​លេខ ៤

 

Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុត

ចំណាត់​ថ្នាក់​លេខ ៥ ត្រូវ​ធ្លាក់​លើ​មេក្រុម​របស់ TFBOYS Wang Junkai។ តារា​ចម្រៀង​កើត​ឆ្នាំ ១៩៩៩ ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ៨ ៩៤៨ ០៣៥ សំឡេង

 

Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុត

តារា​សម្ដែង​កូរ៉េ Lee Junki ជាប់​លេខ ៦

 

Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុត

មិត្តប្រុស​របស់ Liu Yifei តារា​សម្ដែង Song Seunghun ជាប់​លេខ ៧

 

Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុតសមាជិក​ចុង​ក្រោយ​របស់ TFBOYS Wang Yuan ក៏​មាន​វត្តមាន​ក្នុង​តារាង​នេះ​ដែរ។ តារា​ចម្រៀង​អាយុ ១៥ នេះ​ជាប់​លេខ ៨

 

Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុតតារា​សម្ដែងចិន Hu Ge ជាប់​ចំណាត់​ថ្នាក់លេខ ៩

 

Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុតWallace Huo ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ជាប់​​ចំណាត់​លេខ ១០។អ្នក​គាំទ្រ​រំពឹង​ថា​តារា​អាយុ ៣៧ ឆ្នាំ​នឹង​ជាប់​លេ​ខ​ខ្ពស់​ជាង​នេះ មិន​មែន​​ស្ថិត​នៅ​បាត​តារាង​នោះ​ទេ។

 

ចុចអានZhao Li Ying ស្រលាញ់​ប៉ះចំ​ប្ដី​គេ​និង​មាន​កូន​រួច​ហើយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14