Kyocera ទូរសព្ទ​ដែល​សាក​ថ្ម​ដោយ​​ពន្លឺព្រះ​អាទិត្យ​

បច្ចុប្បន្ន​នេះ​ស្មាតហ្វូន​ជា​ឧបករណ៍​ដែល​អ្នក​រាល់​គ្នា​មិន​អាច​ខ្វះ​បាន​។​ ​ប៉ុន្តែ​វា​តែងតែ​ផ្ដល់​ឲ្យ​អ្នក​នៅ​បញ្ហា​មួយ​ដែល​មិន​អាច​ជៀស​រួច​គឺ​ប្រើ​ឆាប់​អស់​ថ្ម​។

 

Kyocera ទូរសព្ទ​ដែល​សាក​ថ្ម​ដោយ​​ពន្លឺព្រះ​អាទិត្យ​

 

​ដូច​នេះ​ហើយ​បាន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​របស់​ប្រទេស​ជប៉ុន​ឈ្មោះ​ Kyocera បាន​បង្កើត​នូវ​ស្មាតហ្វូន​មួយ​ប្រភេទ​ដែល​ប្រើ​មិន​ចេះ​អស់​ថ្ម​។​ ដោយ​ស្មាតហ្វូន​ប្រភេទ​នេះ​វា​ត្រូវ​បាន​គេ​ផលិត​ឡើង​ដោយ​កញ្ចក់​របស់​វា​អាច​មាន​សមត្ថភាព​ទាញ​យក​ថាមពល​អគ្គិសនី​ពី​ព្រះ​អាទិត្យ​យក​មក​ប្រើ​ប្រាស់​។​ ជា​មួយ​គ្នា​នេះ​ដែរ​ស្មាតហ្វូន​ Kyocera មាន​អេក្រង់​ទំហំ​ ៥អ៊ីញ លើស​ពី​នេះ​សម្រាប់​ការ​បញ្ចូល​ថាមពល​វា​អាច​ប្រើ​ប្រាស់​(និយាយ) បាន​១​នាទី​ក្រោយ​ពេល​ទាញ​ថាមពល​អគ្គិសនី​ពី​ព្រះអាទិត្យ​ក្នុង​ពេល ៣នាទី​។​

 

 

 

Kyocera ទូរសព្ទ​ដែល​សាក​ថ្ម​ដោយ​​ពន្លឺព្រះ​អាទិត្យ​

 

ទោះ​ជា​យ៉ាង​ណា​ចំពោះ​លក្ខណៈ​លម្អិត​ដទៃ​ទៀត​ក៏​ដូច​ជា​តម្លៃ​របស់​ស្មាតហ្វូន​ប្រភេទ​នេះ​មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​។​ គូស​បញ្ជាក់​ផង​ដែរ​ថា​ Kyocera ជា​ក្រុមហ៊ុន​ឈាន​មុខ​មួយ​ក្នុង​ប្រទេស​ជប៉ុន​ដែល​ផលិតផល​របស់​ពួក​គេ​តែងតែ​ទទួល​បាន​ការ​គាំទ្រយ៉ាង​ច្រើន​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ផង​ដែរ​៕

 

ប្រែ​សម្រួល ៖ រដ្ឋ​
ប្រភព ៖ dailymail