ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​ ៖​ កម្លាំង​ចម្រុះកងរាជអាវុធហត្ថ​ខេត្ត ​​និង​មាន​ការ​​សម្របសម្រួល​​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ​​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ករណី​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រីក្រោម​អ​នីតិជន​​២​នាក់​​ នៅ​ស្រុក​ផ្សេង​គ្នា​ ​​ឈាន​​ទៅ​​ឃាត់​ខ្លូ​ន​​ជន​សង្ស័យ​​​២នាក់​បញ្ជូន​ទៅ​​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ ​កាលពី​ថ្ងៃ​ទី​២៥ ​និង​ថ្ងៃ​ទី​២៧ ​ខែកុម្ភៈ​ ឆ្នាំ២០១៦ ស្ថិត​នៅ​ក្នុងស្រុក​អង្គរជុំ និង​ស្រុក​ពួក ​​។

លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​៦​ល្ងាចថ្ងៃ​ទី​២៨ ​​កុ​ម្ភៈ ​ថា ក្រោយ​ពី​​ទទួល​បាន​ពាក្យបណ្តឹង​​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​​​ ទើប​លោក​​​សុំ​យោ​ប​ល់​ពី​ថ្នាក់លើបញ្ជា​ឱ្យ​លោក​អនុ​សេនី​យ៍ឯក អាង សែន នាយការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស​នៃ​កងរាជអាវុធហត្ថ​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉េ​អឹ​ម​ស្រុក​អង្គរជុំ និង​​​ស្រុក​ពួក ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​ភ្លាម​ៗនៅ​ស្រុក​ផ្សេង​គ្នា​ ។​

លោក​​បាន​បន្ត​ថា ជនសង្ស័យ​ល្មោភកាម​ទាំង​២​នាក់​នេះ​ ​​ម្នាក់​ ឈ្មោះ ផល រ៉េ​ន ​អាយុ​៥០​ឆ្នាំ​ ​ជា​​កម្មករ មាន​ទីលំនៅ​ភូមិ​ស្រែ​ខ្វាវ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ (បាន​រំលោភ​កូនចុង​អាយុ​១៧​ឆ្នាំ កាលពី​ថ្ងៃ​ទី​២០ ​ខែកុម្ភៈ​ ឃាត់ខ្លួន​ថ្ងៃ​ទី​២៥ ​កុម្ភៈ ​នៅ​ក្នុង​ផ្សារ​អង្គរជុំ​ ​) ​​និង​ម្នាក់​​ទៀត​ ឈ្មោះ ហូ​យ សា​រម្យ ​អាយុ​១៩​ឆ្នាំ ​ជា​​អ្នក​ប៉ះ​កង់ ទីលំនៅភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុកពួក ​(​បាន​រំលោភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៦ ​ខែកុម្ភៈ​ ឃាត់ខ្លួន​ថ្ងៃ​ទី​២៧ ​ខែកុម្ភៈ) ​​។

ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​​ ម្នាក់ ​អាយុ​១៧​ឆ្នាំ ​ជា​កូន​ប្តី​មុន ត្រូវ​ឪពុកចុង​ចាប់រំលោភ​​​នៅ​ក្នុងផ្ទះ កាលពី​ថ្ងៃ​ទី​២០ ​ខែកុម្ភៈ ពេល​ម្តាយ​​មិន​នៅ មាន​ទីលំនៅ​​ខេត្ត​សៀមរាប និង​ក្មេង​ស្រី​ម្នាក់​ទៀត​អាយុ​៤​ឆ្នាំ ​​ជនសង្ស័យ​ឃើញ​​ដើរ​លេង​នៅ​ខាងជើង​ផ្ទះ​ម្នាក់​ឯង ​ក៏​នាំ​​ក្មេង​ស្រី​ចូល​​​ទៅ​ក្នុង​ព្រៃ​ចាប់រំលោភ​​​តែម្តង ។
​ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញកសាង​សំណុំ​​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​

ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​​​ខាង​លើ​​ ​ត្រូវ​បាន​​សមត្ថកិច្ច​​ជំនាញ​ប្រគល់​ឱ្យ​ម្តាយ​​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ៕​