សម្តេច ហ៊ុន សែន ទទួលស្គាល់ថា​ពេទ្យ​មួយ​ចំនួន​គ្មាន​សីលធម៌ ប៉ុន្តែ​មិនមែន​៩៩​លើ​១០០

​សម្តេច ហ៊ុន សែន បាន​ច្រានចោល​ចំពោះ​ការ​លើកឡើងថា ក្នុងចំណោម​គ្រូពេទ្យ​១០០ មាន​៩៩​នាក់​អាក្រក់​។ ជាងនេះទៀត ប្រមុខ​រដ្ឋាភិបាល ថែមទាំង​ចំអក​ឲ្យ​អ្នកវិភាគ លើកឡើងថា វិស័យ​សេវា​សុខាភិបាល គួរតែ​ធ្វើ​បដិវត្ត មិនមែន​ធ្វើកំណែទម្រង់​ឡើយ​។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​សម្តែង​ការហួសចិត្ត​ចំពោះ​ពាក្យ​និន្ទាពី​សំណាក់​បុគ្គល​មួយចំនួន ដែល​អះអាងថា ក្នុងចំណោម​គ្រូពេទ្យ​១០០​នាក់ មាន​គ្រូពេទ្យ​៩៩ នាក់ ដែល​គ្មាន​វិជ្ជាជីវៈ​ច្បាស់លាស់ ព្រមទាំង​គ្មាន​ក្រមសីលធម៌​។ ការ​ប្រតិកម្ម​ខ្លាំងៗ​របស់​នាយករដ្ឋមន្ត្រី​បែបនេះ  ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជា​ផ្លូវការ នូវ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ នាពេល​ព្រឹក ថ្ងៃទី​២៩ ខែកុម្ភៈ​នេះ​។

​បើទោះបី សម្តេច ហ៊ុន សែន បដិសេធ​ការរិះគន់​ខាងលើ​ក៏ពិតមែន តែ​លោក​នៅតែ​ទទួលស្គាល់ថា គ្រូពេទ្យ​មួយចំនួន ដែល​គ្មាន​ក្រមសីលធម៌ និង​ខ្វះ​វិជ្ជាជីវៈ ពិតជា​មាន​មែន​។ ប្រធាន​បក្ស​កាន់អំណាច​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​បើ​គ្រូពេទ្យ ១០០ នាក់ ហើយ​៩៩​នាក់ អាក្រក់​មែន អ៊ីចឹង​អ្នកជំងឺ​មិន​ស្លាប់​អស់ហើយ ព្រោះ​សុទ្ធតែ​អាក្រក់​។ ខ្ញុំ​មិនអាច​ទទួលយក​បានទេ​ចំពោះ​ការលើកឡើង​បែបនេះ​។ តែ​យើង​ទទួលស្គាល់ថា មាន​គ្រូពេទ្យ​មួយចំនួន សម្តី​អាក្រក់ និង​ខ្វះ​ក្រមសីលធម៌​ចំពោះ​អ្នកជំងឺ ហើយ​កន្លែង​ខ្លះ​ពិតជា​គិតលុយ​ជាធំ […] តែ​មិនមែន​ទាំងអស់​ទេ​»​។​

​ក្រៅពី​មិន​ពេញចិត្ត​ចំពោះ​ការវាយប្រហារ​បែបនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ថែមទាំង​សើចចំអក​ឲ្យ​អ្នកវិភាគ​មួយចំនួន ដែល​លើកឡើងថា ប្រព័ន្ធ​សុខាភិបាល ត្រូវធ្វើ​ប​ដិវ​ត្ត ទើប​ល្អប្រសើរ មិនមែន​ធ្វើកំណែទម្រង់​ឡើយ​។ នាយករដ្ឋមន្ត្រី​រូបនេះ បន្តថា អ្នកវិភាគ​ទាំងនោះ ចេះតែ​បន្ទរ​ពីក្រោយ​ខ្នង​គេ ដោយ​ខ្លួនឯង​គ្មាន​ជំនាញ​ផ្នែក​វិ​ជ្ជ​សាស្ត្រ​នេះ​។ «អ្នកខ្លះអំពាវនាវឲ្យ​ធ្វើ​បដិវត្តគ្រូពេទ្យ។ បើធ្វើបដិវត្ត មានតែ​យក​គ្រូពេទ្យ​ទៅ​វាយចោល​? នេះជាការប្រមាណមួយ ចំពោះគ្រូពេទ្យ»។​

​សូមបញ្ជាក់ថា កន្លងមកនេះ មានការ​រិះ​ជាច្រើន​ជុំវិញ​ចំណុច​អវិជ្ជា​មាននៃ​សេវា​សុខាភិបាល​។ អ្នកខ្លះ អះអាងថា បណ្តា​គ្រួ​ពេទ្យ ១០០​នាក់ គ្រូពេទ្យ​៩៩ គឺ​អាក្រក់​និង​គ្មាន​ក្រមសីលធម៌​។ លើសពីនេះ​ទៀត អ្នកវិភាគ​មួយចំនួន ក៏​បន្ថែម​លើ​ការ​រិះគន់ថា វិស័យ​សុខាភិបាល មិន​ត្រឹមតែ​ធ្វើកំណែទម្រង់​នោះទេ តែ​ត្រូវធ្វើ​បដិវត្ត​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​