រថយន្តក្រុង​ ដឹកអ្នក​​ដំណើរ​​​ ឆ្លង​ចរន្ត​​ ឆេះ​​​សន្ធោសន្ធៅ នៅ​ផ្លូវ​ជាតិ​លេខ​៤

​រាជ​ធានីភ្នំពេញ ៖ រថយន្ត​ដឹក​អ្នកដំណើរ ​របស់​របស់​ក្រុមហ៊ុន​ វិ​រៈ​ប៊ុ​ន​ថាំ អិ​ច​ប្រេស បើក​ទៅ​ដឹក​សាង​ភ្ញៀវ​នៅ​ស្ទឹង​ច្រាល ​ក្បែរ​ពេជ្រនិល​ ស្រាប់តែ​ឆ្លង​ចរន្ត​​ ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​ ធ្វើ​ឲ្យ​ខូច​​ខាត​​ស្ទើរ​ ទាំងស្រុង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១២ ​​និង២០​​នាទី​ រំលង​អ​ធ្រា​ ត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៩ ខែកុម្ភៈ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ភូមិ​គល់ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាក្សី​ឃើញ​ហេតុការណ៍ ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ឆ្លង​ចរន្ត​​ឆេះ​ នៅ​តាម​ផ្លូវ​ ជា​រថយន្តដឹក​អ្នកដំណើរ ​របស់​ក្រុមហ៊ុន​​​ខាង​លើ ​​ជិះ​គ្នា​៣​នាក់ មាន​​អ្នកបើក​បរ​​២​នាក់ និង​ព្រូ​ម្នាក់ ទិស​ដៅ​ពី​កើត​ទៅ​លិច ​ពី​ភ្នំពេញ​ទៅ​ដឹក​សាង​ភ្ញៀវ​ នៅស្ទឹង​ច្រាល​ ក្បែរ​ពេជ្រនិល ​លុះ​មក​ដល់​ចំណុច​ខាងលើ ​អ្នក​បើក​បរ​ម្នាក់​ និង​ព្រូ​ម្នាក់ បាន​ដេក​លក់​​​នៅ​សល់​តែ​ អ្នកបើកបរ​ម្នាក់ ​​ខណៈ​កំពុង​ធ្វើ​បណ្តើរសុខៗ ស្រាប់​តែ​​ធុំក្លិន​ឈ្ងៀម​ ហើយ​មាន​ហុយ​​ផ្សែង​​ទ្រលោម​ ទើបអ្នកបើកបរ ​ក្រឡេក​មើល​ខាងក្រោយ ​កន្លែង​អង្គុយ​ ឃើញ​ភ្លើង​ឆេះ​ពូករថ​យន្ត​ ក៏​​ឈប់រថយន្ត​ហើយ​ចុះ​ស្រែកហៅ ​ឱ្យ​គេ​ជួយ​ពន្លត់ ​ហើយ២​នាក់ ​​អ្នក​បើក​បរ​​ម្នាក់​ និង​ព្រូ​ម្នាក់​ ក៏​នាំ​គ្នា​​​​លោត​ចេញ​ តាម​កញ្ចក់​ក្រោយ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ឡើយ​ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​ពន្លត់អគ្គិ​ភ័យ​ បាន​មក​ជួយ​ពន្លត់​ ចំនួន​៤​​គ្រឿង ក្នុង​នោះ​រថយន្ ត​របស់​ស្នងការ​ខេត្តកណ្តាល​១​គ្រឿង​ និង​រថយន្ត​ របស់​កងពលតូចង៧០  ចំនួន៣​គ្រឿង​ ទៅ​​បាញ់​ទឹក​ទើប​រលត់​​ ។ ទម្រាំ​តែ​អណ្តាតភ្លើង​រលត់​នោះ ​​ធ្វើ​ឱ្យ​ឆេះ​អស់ប្រមាណ ​៩០​ភាគរយ​ ទៅ​ហើយ ៕ 

រថយន្តក្រុង​ ដឹកអ្នក​​ដំណើរ​​​ ឆ្លង​ចរន្ត​​ ឆេះ​​​សន្ធោសន្ធៅ នៅ​ផ្លូវ​ជាតិ​លេខ​៤
រថយន្តក្រុង​ ដឹកអ្នក​​ដំណើរ​​​ ឆ្លង​ចរន្ត​​ ឆេះ​​​សន្ធោសន្ធៅ នៅ​ផ្លូវ​ជាតិ​លេខ​៤

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត