Samsung ឈ្នះក្តីក្រុមហ៊ុន Apple

បច្ចេកវិទ្យា៖ តុលាការឧទ្ធរណ៍ សហរដ្ឋអាម៉េរិក បានលើកសាលក្រមឆ្នាំ២០១៤ ដែលធ្វើឡើងនៅនៅ កាលីហ្វ័រញ៉ា លើសំណុំរឿង ក្រុមហ៊ុន Samsung បំពានលើប៉ាតង់របស់ ក្រុមហ៊ុន Apple ដោយពិន័យនូវទឹកប្រាក់ចំនួន ១១៩.៦ លានដុល្លារអាម៉េរិក លើផលប៉ះពាលនេះ បើយោងតាម gsmarena ចុះផ្សាយ។

ក្រុមហ៊ុនស្មាតហ្វូន កូរ៉េខាងត្បូង ត្រូវបានក្រុមហ៊ុន Apple អូសទៅតុលាការ ក្រោយពីចោទប្រកាន់ថា បានរំលោភទៅលើ «Quick Links» ពីរ ក្នុងនោះ មាន Slide To Unlock និង Auto Correct Features ។

នៅក្នុងសាលក្រម ដែលបានប្រកាសកាលពីថ្ងៃទី២៦ ខែកុម្ភៈ តុលាការឧទ្ធរណ៍ បានច្រានចោល ការចោទប្រកាន់ ថា ក្រុមហ៊ុនផលិតស្មាតហ្វូន Samsung មិនបាន រំលោភទៅលើច្បាប់ ប៉ាតង់របស់ក្រុមហ៊ុន Apple នោះទេ ដោយរកឃើញថា បច្ចេកវិទ្យារបស់ Samsung ខុសពី Apple ទាំងស្រុង ។

ផ្ដល់មតិយោបល់លើ សេចក្តីសម្រេចនេះដែលជា អ្នកនាំពាក្យក្រុមហ៊ុន Samsung បាននិយាយថា «នេះគឺជាជ័យជម្នះមួយ របស់យើង និងជាជំរើសរបស់អតិថិជន ហើយយើងនឹងធ្វើការប្រកួតប្រជែង ឡើងវិញ ជាមួយនឹងសិទ្ធដែលយើងមាន» ។

ពាក់ព័ន្ធនឹងបញ្ហានេះ ខាងក្រុមហ៊ុន Apple សុំមិនធ្វើការ អត្ថធិប្បាយនោះឡើយ៕

Samsung ឈ្នះក្តីក្រុមហ៊ុន Apple