ធ្លាក់យន្តហោះ នៅរដ្ឋតិចសាស់ សម្លាប់មនុស្ស អស់០៤នាក់

ហាវស្តុន ៖ មនុស្សចំនួន០៤នាក់ ក្នុងនោះរាប់បញ្ចូល ទាំងកុមារចំនួន០២នាក់ បានបាត់បង់ជីវិត ដោយសារ តែមានករណីធ្លាក់យន្តហោះ នៅក្រុង Navasota ស្ថិតនៅភាគនីរតី College Station នៅរដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា កាលពីថ្ងៃអាទិត្យម្សិលមិញ មានករណីធ្លាក់យន្តមួយគ្រឿងនៅរដ្ឋតិចសាស់ បណ្តាលឲ្យស្លាប់មនុស្្សអស់០៤ នាក់ ។

ទូរទស្សន៍រដ្ឋ ABC13 បានផ្សព្វផ្សាយថា យន្តហោះដែលមានម៉ាស៊ីនមួួយម៉ាក Cirrus SR-20 ដែលកៅអី៤ បានធ្លាក់នៅមុនម៉ោង១០ព្រឹក ម៉ោងក្នុងតំបន់ ដែលយន្តហោះនេះត្រៀមខ្លួនធ្វើ ការចុះចតនៅព្រលាន ។

ប៉ូលិសបានបញ្ជាក់ថា យន្តហោះនេះបានបុកយ៉ាងខ្លាំងផ្ទប់នឹងដី ហើយក្រសួងសហព័ន្ធ អាកាសចរណ៍ស៊ីវិល (FAA)ចាប់ផ្តើមស៊ើបអង្កេត លើករណីធ្លាក់យន្តហោះនេះ ថាបណ្តាលមកពីមូលហេតុ អ្វីពិតប្រាកដ ៕