យ៉ាងហោចណាស់ស្លាប់ ២១នាក់ ដោយសារគ្រាប់ បែកភ្លោះផ្ទុះ ឡើងនៅភាគត្បូង ប្រទេសសូម៉ាលី

ម៉ូហ្គាឌីស៊ូ៖ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ មានករណីបំផ្ទុះ គ្រាប់បែកភ្លោះនៅក្រុង Baidoa តំបន់ឆក ភាគខាងត្បូង ប្រទេសសូម៉ាលី បណ្តាលឲ្យមានអ្នក ស្លាប់យ៉ាងតិចណាស់ក៏ ២១នាក់ដែរ និងមានអ្នករង របួសមួយចំនួនដែរ ។

ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា បើតាមការអះអាងពីលោក Mohamed Olow មន្ត្រីប៉ូលិសប្រចាំនៅក្រុង Baidoa បាននិយាយថា គ្រាប់បែកមួយបានផ្ទុះ ចេញពីរថយន្តមួយគ្រឿង ហើយបានផ្លោងទៅ ក្នុងហ្វូងមនុស្សនៅ ភោជនីយដ្ឋានមួយកន្លែង ស្របពេលដែលនោះ ក៏មានគ្រាប់បែកមួយ គ្រាប់ទៀត ដែលជាគ្រាប់បែក អត្តឃាតបានបំផ្ទុះ ឡើងនៅក្នុង ទីក្រុងនេះតែម្តង ។

លោក Olow បានបញ្ជាក់ថា "គ្រាប់បែកដែលបានបំផ្ទុះ ឡើងលើកដំបូងនោះ គឺចេញពីគោលដៅ រថយន្តមួយគ្រឿង ហើយសំដៅទៅ ភោជនីយដ្ឋានមួយ ដែលមានមនុស្សម្នានៅទីនោះ ហើយការបំផ្ទុះលើកទី២ ដែលបានបំផ្ទុះឡើង នៅក្បែរភោជនីយដ្ឋាន ផ្សេងមួយទៀត នៅគៀកនឹងកន្លែង ធ្វើការរបស់រដ្ឋាភិបាល បណ្តាលឲ្យមានអ្នក ស្លាប់រហូតដល់ ២១នាក់ ជនរងគ្រោះភាគ ច្រើនជាជនស៊ីវិល" ។

មន្ត្រីប៉ូលិសបានបន្ថែមថា ចំនួនអ្នកស្លាប់អាច កើនឡើងបន្ថែមទៀត ។

ពលរដ្ឋនៅក្នុងក្រុង Baidoa បាននិយាយថា វាជាការបំផ្ទុះគ្រាប់ បែកទ្រង់ទ្រាយធំមួយ "យើងបានលាន់សម្លេង យ៉ាងខ្លាំងនៅក្នុង ទីក្រុងតែម្តង ពលរដ្ឋនាំគ្នាស្រែកឲ្យ ក្រុមគ្រួសាររកន្លែង មានសុវត្ថិភាព" ៕