គ្រូទាយ​បារមី​សណ្ឋិត​ល្បី​ពូកែ​ស័ក្តិសិទ្ធិ​

Doliprane TVC

​អាស្រ័យ​ដោយ​ជំនឿ​ពី​បុព្វហេតុ​នៃ​ការ​កាន់​លទ្ធិ​ព្រហ្មញ្ញសាសនាប្រជាពលរដ្ឋ​ខ្មែរ​យើង​មាន​ជំនឿ​បែបនេះ​តាំងពី​អតីតកាល​ដ៏​រុងរឿង​អស់​រយៈកាល​រាប់ពាន់​ឆ្នាំ​មកហើយ ។ ឥទ្ធិពល​នៃជំនឿ​បែបនេះ​បាន​ជ្រួតជ្រាប​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​របស់​ប្រជារាស្ត្រ​រហូតមកដល់​ស​ព្វ​ថ្ងៃ ជាពិសេស​គឺ​ឥទ្ធិពល​នៃ​ជំនឿ​ក្នុងការ​ទស្សន៍ទាយ​មើល​ពី​ជោគ​រាសី​ប្រចាំថ្ងៃ​លាភ​សំណាងនិងគ្រោះ​ចង្រៃ​ផ្សេងៗទោះ​បច្ចុប្បន្ន​ជា​សម័យ​សន្តិភាព​មានការ​រីកចម្រើន​ជឿនលឿនខាង​ផ្នែក​វិទ្យាសាស្ត្រ​យ៉ាងណាក្តី​ក៏​ប្រជាពលរដ្ឋ​ខ្មែរ​នៅ តែមាន​ជំនឿ​បែបនេះ​យ៉ាង​មុតមាំ​ដដែល ។ ជាក់ស្តែង​នៅក្នុង​ភូមិ​ទីមួយសង្កាត់​កំពង់់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មាន​គ្រូ​ទស្សន៍ទាយ​ល្បីឈ្មោះ​មួយរូប​ដែលមាន​ភ្ញៀវចេញចូល​ឱ្យ​គ្រូ​មើល​ពី​រាសី​ប្រចាំថ្ងៃ​ពី​ការរកស៊ី ពី​ការ​រើស​គូស្រករ​និង​គ្រោះកាច​ចង្រៃ​ផ្សេងៗ ។​

គ្រូទាយ​បារមី​សណ្ឋិត​ល្បី​ពូកែ​ស័ក្តិសិទ្ធិ​

គ្រូទាយ​បារមី​សណ្ឋិត​ល្បី​ពូកែ​ស័ក្តិសិទ្ធិ​

​ពី​ព្រលឹម​មាន​អ្នក​មករក​គ្រូ​ឱ្យជួយ​មើល​ពី​ការរកស៊ីពី​យីអ៊ុនប្រចាំ​ថ្ងៃជា​បន្តបន្ទាប់រ​ហូត​ជិត​ព្រលប់ក៏មាន​ហើយ​ពេលខ្លះ​ដោយមាន​ភ្ញៀវមក​ច្រើនពេក​គ្រូ​រកតែ​ពេល​ហូប​អាហារ​ថ្ងៃត្រង់​សឹងតែ​ពុំបាន​ក៏មានដែរ ។ ភ្ញៀវ​ដែល​មករក​ទាំងនោះ​មាន​ច្រើន​មិនថាតែ​នៅក្នុង​ខេត្ត​ឬ​ក្រៅ​ខេត្ត​នោះសូម្បីតែ​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​មួយចំនួន​ក៏​មក​មើល​នៅផ្ទះ​គ្រូ​ល្បី​នេះដែរ ។ ពេលខ្លះ​អ្នក​មកពី​ទីក្រុង​ទាំងនោះ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្តកំពង់ធំ​ក៏​ឆៀង​ចូលមកឱ្យ​គ្រូ​ជួយ​មើល​ពី​ការធ្វើដំណើរ​តើ​ការធ្វើដំណើរ​នោះ​មាន​គ្រោះកាច​ចង្រៃ​ឬទេ ? តើ​ត្រូវ​ចេញ​នៅពេលណា​ទើបបាន​ល្អ​មាន​គេ​ជួយ​យកអាសា​ផុត​អស់​គ្រោះ កាច​ទាំងនោះ ។ ម្យ៉ាងទៀត​មាន​អ្នកមាន​ជំនឿ​ពី​ការមើល​ពី​ជោគ​រាសី​ក្នុងការ​រកស៊ី​លើ​មុខរបរ​អ្វីមួយ គឺ​តែងតែ​មកឱ្យ​គ្រូ​ជួយ​មើល​ពី​ពេលវេលា​ល្អ​ក្នុងការ​ចាប់ផ្តើម​បើក​អាជីវកម្ម​នោះ តើ​អាជីវកម្ម​នោះ​អាច​ដំណើរ​ការល្អ​ក្នុង​ខែ​ណា ? នៅ​ខែ​ណា​ទើប​រាសី​របស់​ម្ចាស់​អាជីវកម្ម​ឡើង​នៅពេលណា​ទើប​អាច​បើក​ដំណើរ​បាន ?

គ្រូទាយ​បារមី​សណ្ឋិត​ល្បី​ពូកែ​ស័ក្តិសិទ្ធិ​

​បើតាម​អ្នកស្រី ស្រី​ដា អាយុ ៣២ ឆ្នាំ មានកូន​ពីរ​នាក់​មកពី​ទីក្រុង​ភ្នំពេញដោយបាន​ផ្លាស់ប្តូរ​ការងារ​មក​ធ្វើ​នៅ​ខេត្តកំពង់ធំ​បាន​និយាយថា​«​គ្រូទាយ​នេះ​ឆុត​ណាស់ហើយ​ខ្ញុំ​មក​ទីនេះ​ច្រើនលើក​ហើយ ។ ខ្ញុំ​មកលើ​កនេះ​ដើម្បីឱ្យ​គ្រូ​ទស្សន៍ទាយ​មើល​អំពី​ជោគជតារាសី​គ្រួសារ តើ​មាន​បញ្ហាអ្វី​កើតឡើង​ចំពោះ​គ្រួសារ​ដែរឬទេ ? ក៏ដូចជា​សួរនាំ​ពី​លាភ​ទ្រព្យ​អាច​បានចម្រើន​ក្នុង​ខែ​ណា ? តាមរយៈ​ការបង្ហាញ​ប្រាប់​ពី​គ្រូទាយ​បានឱ្យដឹងថាចំពោះ​ខ្ញុំ​ផ្ទាល់​ឥឡូវនេះ​មាន​បុរស​ផ្សេង​តាម​ស្រឡាញ់​ទោះបីជា​ខ្ញុំ​មាន​ស្វាមី​ហើយ​ក្តី តែ​គ្រូ​ទស្សន៍ទាយ​បាន​បញ្ជាក់ថាបុរស​នោះ​អាចជា​អ្នកបោក​ប្រាស់​ទៅវិញនិង បានឱ្យ​ខ្ញុំ​ប្រុងប្រយ័ត្ន​ខ្លួន​ផងដែរ ។

ចំណែក​ស្វាមី​របស់ខ្ញុំ​វិញ គ្រូ​បាន​បញ្ជាក់ថា​នៅពេលនេះ​ក៏មាន​នារី​ម្នាក់​សម្បុរ​សរាង​ខ្ពស់​បន្តិចកំពុង​ចាប់ចិត្ត​ស្រឡាញ់​ប្តី​ខ្ញុំ​ដែរ តែ​សំណាងល្អ​ដែរ​ដែល​ប្តី​ខ្ញុំ​មិន​ស្រឡាញ់​នារី​ម្នាក់​នោះ ។ គ្រូទាយ​បាន​ប្រាប់ទៀតថា ឥឡូវនេះ​ប្តី​ខ្ញុំ​កំពុង​ដើរ​ជាមួយ​មិត្តភក្តិ​ម្នាក់ហើយ​មិត្ត​ម្នាក់​នោះ​គឺមាន​សន្តាន​ចិត្តល្អ​និង​មិន​នាំឱ្យមាន​គ្រោះភ័យ​អ្វី​នោះទេប៉ុន្តែ​ក្នុង​រយៈពេល​មួយអាទិត្យ​ចុងក្រោយ​នេះ​ខ្ញុំ​កំពុង​មានរឿងស្មុគស្មាញ​ច្រើន​មិនទាន់​អាច​ដោះស្រាយបាន​នោះទេ ។ បើ​និយាយ​ពី​លាភសំណាង​វិញ​គ្រូ​បាន​ប្រាប់ថា​ខ្ញុំ​នឹងមាន​លាភ​ធំ​ក្នុង​ពាក់កណ្តាល​ខែសីហាគឺបានទទួល​ពី​មនុ​ស្សវ័យ​ចំណាស់​មានចិត្ត​ល្អ​និង​ទៀងត្រង់ មិន​ត្រឹមតែ​របស់​ធំ​នោះទេថែមទាំង​បានទទួល​ប្រាក់កាស​ទៀតផង ។ របស់​នោះ​បើសិនជាយកទៅលក់​វិញ​ក៏បាន​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ដែរ​» ។

គ្រូទាយ​បារមី​សណ្ឋិត​ល្បី​ពូកែ​ស័ក្តិសិទ្ធិ​

​ចំណែក​បងស្រី ទូច រស់នៅ​ក្នុងភូមិ​ត្រញំង​វែង ឃុំ​ស្រយូវ ក្រុង​ស្ទឹង សែន ខេត្តកំពង់ធំ ដែល​បាន​ទៅរក​គ្រូ​ទស្សន៍ទាយ​នោះដែរ​បាន​និយាយថា​«​គ្រូ​នេះ​ទស្សន៍ទាយ​ត្រូវ​ឆុត​ណាស់ដំបូង​ខ្ញុំ​មិន​ស្គាល់​និង​មិនដឹងថា​មាន​គ្រូទាយ​ពូកែ​នៅទីនេះ​ទេតែដោយសារ​ខ្ញុំ​ធ្លាប់​មក​រៀន​បើករថយន្ត​នៅ​ម្តុំ​នេះហើយ​ខ្ញុំ​បាន​សួរ​អ្នក​បង្រៀន​បើករថយន្ត​គេ​ក៏​ចង្អុល​ប្រាប់​ផ្ទះ​គ្រូទាយ​នេះខ្ញុំ​ក៏​ចាប់​ស្គាល់​គ្រូទាយ​តាំងពី​ពេលនោះ​មក​ក៏​នាំគ្នា​ទៅរក​គ្រូ​នៅថ្ងៃនោះ​តែម្តងដើម្បី​សាកសួរ​ពី​អាជីវកម្ម​របស់ខ្ញុំ​ដែល​បម្រុង​នឹង​បើក​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះពោលគឺ​ចង់ដឹង​ពី​ពេលវេលា​ល្អ​ដើម្បី​ចាប់ដំណើរការ​អាជីវក​ម្ម​បើក​តូប លក់ដូរ​អីវ៉ាន់​ចាប់ហួយ​នៅក្នុង​ផ្សារ​កំពង់ធំ​» ។​

​រីឯ​បងស្រី ចែ ឡូត អាយុ ៣៦ ឆ្នាំ ជា​អាជីវករ​លក់ដូរក្នុង​ផ្សារ​កំពង់ធំ​ក៏បាន​មករក​គ្រូទាយ​ឱ្យ​ដែរ ហើយ​ប្រាប់ថា​«​នេះ​ជា​លើកទីមួយ​របស់ខ្ញុំ​ហើយមក​ទីនេះ​ក៏​ដោយសារតែ​ល្បី​តៗ​គ្នា​ថា​គ្រូ​នោះ​ទាយ​ឆុត ឮដូច្នេះ​ខ្ញុំ​ចាប់អារម្មណ៍​ក៏​សាកសួរ​គេ​ហើយ​មកដល់​ផ្ទះ​គ្រូ​តែម្តង ។ ខ្ញុំ​មករក​គ្រូ​ឱ្យជួយ​មើល​ពីគូស្រករ​របស់​ក្មួយ​ស្រី​ដែល​កំពុងធ្វើការនិងរស់នៅ​ជាមួយ​ខ្ញុំ តើ​ក្មួយ​ស្រី​របស់ខ្ញុំ​ដល់ពេល​ត្រូវមាន​ស្វាមី​ហើយ​ឬ​នៅ ? ហើយបុរស​ដែល​បម្រុង​នឹង​ចូល​ស្តីដណ្តឹង​នោះ​ជា​គូគ្រង​នឹង​ក្មួយ​ស្រីរបស់ខ្ញុំ​ឬទេ ? ពេលនោះ​គ្រូ​បាន​ប្រាប់​ខ្ញុំ​ថា នៅពេលនេះ​ក្មួយ​ស្រី​របស់ខ្ញុំ​មិនទាន់​ដល់​គូព្រេង​នោះទេបើ​ដល់​គូព្រេង​ទាល់តែ​ក្មួយ​ស្រី​របស់ខ្ញុំ​មាន​វ័យ ២៥ ឆ្នាំ គឺ​នៅ​ឆ្នាំក្រោយ​ឯណោះ ។បើ​មាន​គេ​ចូល​ស្តី​នៅពេលនេះ​មិនមែនជា​គូព្រេង​ទេ តែ​ជា​គូកម្ម​ទៅវិញ ទោះបីជា​រៀបការ​ជាមួយគ្នា​ក៏ដោយ ក៏​គង់តែ​នឹង​បែក​គ្នា​ជាមិនខាន​ព្រោះ​ជើង​លេខមិនត្រូវ​គ្នា​សោះ បើ​នៅ​ជាមួយគ្នា​គឺ​រកស៊ី​ក៏​មិន​ឡើង​ដែរ​មានតែ​ចុះទៅៗ​ពោលគឺ​ក្រ​តែម្តង ។

ក្រោយពី​សួរនាំ​ពី​ក្មួយ​ស្រី​ហើយខ្ញុំ​ក៏បាន​សាកសួរ​ពី​ក្រុមគ្រួសារ​របស់ខ្ញុំ​វិញ​ម្តង ហើយ​គ្រូ​បាន​បន្តថា ជីវិត​របស់ខ្ញុំ​មានសំណាង​ណាស់តាំងពី​តូច​មក​គឺមាន​គេ​ជួយ​យកអាសា​រហូតហើយក៏​មាន​លាភ​សំណាង​ច្រើន​ដែរ បើ​និយាយ​ពី​ទ្រព្យសម្បត្តិ​វិញ​ខ្ញុំ​នឹងមានផ្ទះ​ដល់​ទៅ​បី​កន្លែងបើ​និយាយ​ពី​ការរកស៊ី​វិញ ខ្ញុំ​រកស៊ី​បាន​កាក់កប​ណាស់ ។​ ​បើ​និ​យា​យា​ពី​ប្តី​របស់ខ្ញុំ​វិញ​គ្រូ​បញ្ជាក់ថាឥឡូវនេះ​ប្តី​របស់ខ្ញុំ​ជា​មនុស្ស​ស្មោះត្រង់​នឹងភរិយា​ណាស់​តែ​សូម​ប្រយ័ត្ន​បន្តិចនៅពេល​ខាងមុខ​ប្តី​របស់ខ្ញុំ​នឹងមាន​ស្រី​ញី ។

ក្រោយពី​សួរនាំ​ពី​ប្តីខ្ញុំ​បែរមក​សួរ​ពី​កូនៗ​វិញ​ម្តងដោយ​សួរថាកូនប្រុស​ទាំងបី​នាក់រ​បស់​ខ្ញុំ តើមួយណា ​អាច​ពឹងពាក់​បាន​ទៅ​ថ្ងៃមុខ ហើយ​គ្រូ​បាន​ប្រាប់ថាកូន​របស់ខ្ញុំ​សុទ្ធតែ​មានបុណ្យសំណាង​ធំអនាគត​នឹង​រុងរឿង​អាច​ក្លាយជា​ឯកឧត្តម​ទៅ​ថ្ងៃមុខ ។ មានតែ​កូន​ទី ២ ដែលខ្ញុំ​អាច​ពឹងពាក់​បាន ព្រោះ​កូន​ទី ២ មានគំនិត​ល្អ​ចរិត​ឫកពា​ល្អ​ទៅ​ថ្ងៃមុខ​នឹង​ក្លាយជាអ្នកធំ​មិន​ខាន​» ។

​គ្រូ​ទស្សន៍ទាយ​ដែល​ល្បី​ថា​ពូកែ​នោះ​ឈ្មោះ ប៉ោ ប៉ូ​លីន អាយុ ៤០ ឆ្នាំ មានកូន​ចំនួន ២ នាក់រស់នៅក្នុង​ភូមិ​ទី ១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។ អ្នកគ្រូ​មានប្រសាសន៍ថា«​ហេតុតែ​និស្ស័យ​ដែល​ចូល​ចិត្តការ​ទស្សន៍ទាយ​តាំងពីក្មេង​មក​ទើបខ្ញុំ​ចាប់យក​អាជីព​ជា​គ្រូទាយ​នេះ​តែ​ខ្ញុំ​ទើប​ចាប់ផ្តើម​ទាយ​ឱ្យគេ​ច្រើន​ក្នុង​វ័យ ៣៥ ឆ្នាំ ។ ពីមុនៗ​មក​ខ្ញុំ​ក៏​ធ្លាប់​មើល​ឱ្យគេ​ដែរ​តែ​មិន​យក​កំណល់​ដូច​សព្វថ្ងៃនេះ​ទេគ្រាន់តែ​មើលឱ្យ​មិត្តភក្តិ​ប៉ុណ្ណោះ​ហើយ​នៅ​កំណើត​កូន​ដំបូង​ខ្ញុំ​បាន​ឈប់​ទាយ​មួយរយៈ ។ ក្រោយមក​អ្នក​ដែល​ធ្លាប់​ទាយ​ពីមុនៗ​ចេះតែ​មក​សួរ​ជា​បន្តបន្ទាប់​ខ្ញុំ​ក៏​ចាប់ផ្តើម​ទស្សន៍ទាយ​ឡើងវិញ ។ តាមពិតទៅ​ខ្ញុំ​មិនចេះ​អ្វី​នោះទេខ្ញុំ​ចេះ​ទស្សន៍ទាយ​នេះ​ដោយសារ​តែមាន​បារមីកាន់និងថែរក្សា​ខ្ញុំ​ចូល​សណ្ឋិត​ទើប​អាច​ទស្សន៍ទាយ​បាន​» ។

​អ្នកគ្រូ​បាន​ប្រាប់ទៀតថា​ការ​ទាយ​នោះ​មិន​ត្រឹមត្រូវ​ដល់​មួយរយ​ភាគរយ​នោះទេតែ​វា​ត្រឹមត្រូវ​បាន​ពី ៧០ ទៅ ៨០ ភាគរយ​ដែរ ។ អ្នក​មក​ទាយភាគ​ច្រើន​ជា​អ្នក​នៅក្នុង ខេត្តកំពង់ធំ​នេះ ហើយក៏​មាន​អ្នក​ឆ្លងខេត្ត​ដែរ​ដូចជា​មកពី​សៀមរាប កំពង់ចាម និងអ្នក​មកពី​ទីក្រុង​ភ្នំពេញ​ផងដែរ ។ ការ​ទស្សន៍ទាយ​នោះគេ​អាច​សួរ​ពី​រាសី​ប្រចាំថ្ងៃ ពី​លាភ​សំណាង​ពី​គ្រោះថ្នាក់​ផ្សេងៗ​ជាដើម ។ ​ទោះជា​មនុស្ស​យើង​ម្នាក់ៗ​មានជោគ​ជតារាសី​ល្អ​ក៏​វា​អាស្រ័យ​ទៅនឹង​បុណ្យ​ព្រេងសំណាង​ផងដែរ​ហើយក៏​ត្រូវ​ចេះ​ខិតខំ​ប្រឹងប្រែង​ប្រជែង​នឹង​ព្រេងវាសនា​ទើប​អាចបានទទួល​ជោគជ័យ​ដោយ​មិនត្រូវ​មាន​ជំនឿ​បែប​ងប់ងុល​ពេក​នោះទេ ៕ ភោគ តុលា​