ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ ៥០០ លាន​ដុល្លារ លើ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​

Doliprane TVC

​ភ្នំពេញៈ បន្ទាប់ពី​មាន​ទំនាក់ទំនង រវាង​កម្ពុជា​-​ចិន កាន់តែ​ស្អិតរ​មួ​ត ព្រម​ជាមួយនឹង​ស្ថានភាព​នយោបាយ នៅ ក្នុងប្រទេស​កម្ពុជា​ក៏មាន​ភាពល្អប្រសើរ​ផងដែរ​នោះ ។ ក្រុមហ៊ុន Seatel របស់​ចិន គ្រោង​នឹង​បោះទុន​វិនិយោគ​ចំនួន ៥០០ លាន​ដុល្លារ​អាមេរិក ទៅលើ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា ខណៈដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ បាន​វិនិយោគ ចំនួន ២០០ លាន​ដុល្លារ​រួចមកហើយ​លើ​វិស័យនេះ ។

ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ ៥០០ លាន​ដុល្លារ លើ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​

ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ ៥០០ លាន​ដុល្លារ លើ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​

ការលើក​ឱ្យដឹង​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ការអញ្ជើញ​ចុះ​ទស្សនកិច្ច​របស់លោក អ៊ិត សំហេង​ ​រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល Seatel Cloud Data Center របស់​ក្រុមហ៊ុន Seatel ស្ថិតនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០១៦ កន្លងមក ។ លោក ហាន ហាន​ឆូ (Han Hanchou) អគ្គនាយក​ក្រុមហ៊ុន Seatel បាន​លើកឡើងថា ក្រុមហ៊ុន South East Asia Telecom Group Co.,Ltd ហៅ​កាត់ Seatel គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ល​ក្ខ​ណៈ​ពហុ​វិស័យ ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៤ ជា​អាជីវកម្ម​គ្របដណ្តប់​លើ​វិស័យ​ទូរ​គម​នា គម​ន៍​ចល័ត និង សេវា​បណ្តាញ​ទំនាក់ទំនង​ចល័ត​អ៊ិនធើរណេត ។

ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ ៥០០ លាន​ដុល្លារ លើ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​

ក្រុមហ៊ុន​នេះ​បានទទួល​អាជ្ញាប័ណ្ណ​អាជីវកម្ម​ពី​រាជរដ្ឋាភិបាល​កម្ពុ​ជារួម​មាន ទូរ​គម​នា​គម​ន័​ច​ល័ត 4G LEE, ISP, Fixed Wireless Phone, និង VOIP ជាដើម ។ លោក​បានលើកឡើង​ដែរ​ថា បច្ចុប្បន​ក្រុមហ៊ុន​Seatel​បាន​វិនិយោគ​ទៅលើ​ផ្នែក​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ ដូច្នេះ​គឺ​ក្រុម​​ហ៊ុន​លោក​ចង់បង្ហាញ​ឱ្យឃើញ និង យល់​អំពី​បច្ចេកវិទ្យា​ថ្មី ។ ម្យ៉ាងទៀត ក្រុមហ៊ុន​ក៏បាន​ផ្តល់នូវ​ការហ្វឹកហាត់​ការងារ​សម្រាប់​បុគ្គលិក និង ផ្តល់​មក​នូវ​បច្ចេកវិទ្យា​ថ្មីៗ និង ទំនើប​ជូន​ដល់​ពួកគាត់​ផងដែរ ដើម្បី​ជាការ​លើកកម្ពស់​ទៅដល់​ជីវភាព និង ផ្នែក​ខាង​កំរិត​សមត្ថភាព​របស់​ជនជាតិ​ខ្មែរ ។

ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ ៥០០ លាន​ដុល្លារ លើ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ មានប្រសាសន៍ថា ក្រុមហ៊ុន Seatel បាន​បង្កើត​ការងារ​ជូន​ទៅដល់​បងប្អូន​ពល​ករ​ខ្មែរ ៥០០ នាក់​ចាប់​តាំងតែ​បណ្តាក់ទុន​នៅ​កម្ពុជា​មក ។ សម្រាប់​កំរិត​បៀវត្សរ៍ ស្ថានភាព ជីវភាព លក្ខខណ្ឌ​ ការងារ នៅក្នុង ក្រុមហ៊ុន​នេះ ក៏មាន​លក្ខណៈ​ល្អប្រសើរ​ដូច​ក្រុមហ៊ុន​ដទៃ​ផងដែរ ។ ជាពិសេស​ពលករ​ខ្មែរ​យើង ក៏​ទទួលបាន​នូវ​ការបណ្តុះ បណ្តាល​បច្ចេកវិទ្យា​ថ្មី​ទំនើប​ពី​ក្រុមហ៊ុន ដែលជា​ឱកាសល្អ​មួយ​សម្រាប់​បងប្អូន​ពល​ក​របស់​យើង ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន Seatel ។

ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ ៥០០ លាន​ដុល្លារ លើ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​

លោក​បាន​បន្ត​ឱ្យដឹងថា «​កាលណា​យើង​មាន​ក្រុមហ៊ុន​បច្ចេកទេស​បែបនេះ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​បង្ហាញថា ការវិនិយោគ​នៅ​ស្រុក​យើង កាន់តែ​មាន​ភាព​ទាក់ទាញ ហើយ​វា​ក៏​ជា​ឱកាសល្អ​មួយ​សម្រាប់​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មីៗ​នៅក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​របស់​យើង​ផងដែរ​» ។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ឱ្យដឹងថា ក្រៅពីនេះ​ក្រុមហ៊ុន Seatel ក៏បាន​ប្រកាស​ធ្វើការ​ជ្រើសរើស​បុគ្គលិក​បន្ថែមទៀត នៅតាម​បណ្តា​ខេត្ត​-​ក្រុង​មួយចំនួន ដូចជា​ភ្នំពេញ , ខេត្តសៀមរាប​, ក្រុងព្រះសីហនុ បាត់ដំបង ប៉ោយប៉ែត និង បាវិត ៕ ដេប៉ូ​

ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ ៥០០ លាន​ដុល្លារ លើ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​

ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ ៥០០ លាន​ដុល្លារ លើ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​