ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ​៖ ​សេចក្តី​រាយការណ៍​ឱ្យ​ដឹងថា នៅ​ព្រឹកថ្ងៃទី​២៩ កុម្ភៈ ២០១៦​ ស្ថិត​​​ក្នុងភូមិ​ចោម​ចៅ សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ប្រជាព​លរដ្ឋ​​​ជាង១០០​​នាក់ ​​​​​រស់នៅ​ក្នុងសង្កាត់​ចោម​​ចៅ ​បាន​​​លើកគ្នា​​ទៅ​​​តវ៉ាបន្តទៀត ​នៅ​មុខ​វត្ត​គោក​បញ្ជាន់ ដើម្បី​ទាមទារឱ្យ​​ព្រះ​ចៅអធិការ​វត្តខាងលើ ចុះ​ចេញពី​តំណែង​ជា​ចៅអធិការ​​ ដោយ​ពួក​គាត់​ចោទប្រកាន់​យ៉ាង​ចំ​ៗ​ដដែល​​ថា ព្រះ​ចៅ​អធិការ​វត្តរូប​នោះ បាន​លក់​ដី​ស្រះ​ទឹក​មួយ​​កន្លែង​ឈ្មោះ «ស្រះ​ព្រះ​ទន្លេ​» មាន​ទំហំ​ជាង​៤​ម៉ឺន​​ម៉ែត្រការ៉េ ទៅ​ឲ្យ​ឈ្មួញ​ស្ងាត់​ៗ​ ។ ពលរដ្ឋ​ជិត​៤០០​នាក់​ផ្ទុះការ​តវ៉ា​ឱ្យ​ព្រះ​ចៅអធិការ​វត្ត​គោក​បញ្ជាន់​ចុះ​ពី​តំណែង

​បច្ចុប្បន្ន ​គេឃើញ​​អាជ្ញា​ធរ​​ខណ្ឌ​​បាន​ចុះ​មក​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ហើយ តែ​បែប​ណា​​នោះ គេ​មិនទាន់​ដឹងនៅឡើយទេ ។