អ្នក​គាំទ្រ​បិសាច​ក្រហម ហ៊ោ​​កក្រើក​​​ Singha Stadium យប់ម៉ិញ​ ក្រោយ​ឈ្នះ​កាំភ្លើង​ធំ ៣-២

ក្រុម​បិសាច​ក្រហម Manchester United បាន​យក​ឈ្នះ​ក្រុម​កាំភ្លើង​ធំ Arsenal ៣-២ នា​សប្ដាហ៍​ទី​២៧ នៃ​លីគ​កំពូល​អង់គ្លេស English Premier League។ មិន​ត្រឹមតែ​អ្នក​គាំទ្រ​នៅ​ Old Trafford នោះ​ទេ​ដែល​បាន​ស្រែក​ហ៊ោ​គាំទ្រ​ក្រុម​ដែល​ខ្លួន​ស្រលាញ់ នៅ​ឯ Singha Stadium ​មុខ​ស្ពាននាគភ្លោះកោះពេជ្រ​ឯណោះ​វិញ ក៏​កក្រើក​មិន​ធម្មតា​ដែរ ទាំង​ពេល​កីឡាករ​ស៊ុត​បញ្ចូល​ទី​ និង​ទាំង​ពេល​តារា​ចម្រៀង​ល្បីៗឡើង​​​ឆាក​។

 

អ្នក​គាំទ្រ​បិសាច​ក្រហម ហ៊ោ​​កក្រើក​​​ Singha Stadium យប់ម៉ិញ​ ក្រោយ​ឈ្នះ​កាំភ្លើង​ធំ ៣-២

 

ងាក​ទៅ​មើល​ការ​ប្រកួត​វិញ Man Utd បាន​នាំ​មុខ​២​-១ មុន​នៅ​តង់​ទី​១ ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​១៨ឆ្នាំ Marcus Rashford រក​បាន​ទាំង​២គ្រាប់​នៅ​​នាទី​២៩, ៣២ មុន​ពេល​ Danny Welbeck ដែល​ជា​អតីត​យុវជន​របស់​បិសាច​ក្រហម​ដែរ​នោះ ស៊ុត​១គ្រាប់​វិញ​ឲ្យ Arsenal បន្ត​ក្ដី​សង្ឃឹម។

 

ឈាន​ចូល​តង់​ទី​២ Rashford បាន​បញ្ជួន​បាល់​យ៉ាង​ល្អ ឲ្យ Ander Herrera ស៊ុត​បុក​ខ្សែ​ការពារ​ ដាច់​ចង្កេះ​ Petr Cech ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី​៦៥។ Mesut Ozil បាន​ស៊ុត​មួយ​គ្រាប់​ឲ្យ​ក្រុម​លោក Arsene Wenger បន្ត​ដេញ​ប្រកៀក ប៉ុន្តែ​មិន​អាច​តាម​ស្មើ​នោះ​ឡើយ។

 

លទ្ធផល​នេះ ធ្វើ​ឲ្យ​កាំភ្លើង​ធំ​មាន​៥១ពិន្ទុ​ដដែល​ ចាញ់​ក្រុម​កំពូល​តារាង Leicester City ៥ពិន្ទុ​ និង​ចាញ់​ក្រុម​លេខ​២ Spurs ៣ពិន្ទុ។ ចំណែក​ United វិញ ឈរ​លេខ​៥ មាន​​៤៤ពិន្ទុ។

 

ចំណែក​ឯ​នៅ​​ Singha Stadium វិញ អ្នក​គាំទ្រ​ក្រុមទាំង​២ បាន​ចូល​ទស្សនា​ណែន​​ពេញ​តែ​ម្ដង។ ក្រៅ​ពី​ទស្សនា​ការ​ប្រកួត ពួក​គេ​បាន​រីករាយ​ជាមួយ​​តារា​ចម្រៀង​ល្បីៗ​ដូចជា លោក ខេមរៈ សិរីមន្ត, កញ្ញា មាស សុខសោភា និង​ក្រុម​ចម្រៀង​ដ៏​ល្បី​ប្រចាំ Storm Band រួម​ទាំង​ផង​ក្រុម​រាំ​អាជីព Singha Dancers មក​ពី​ប្រទេស​ថៃ​ផង​ដែរ។ បន្ថែម​លើ​នេះ ក៏​មាន​ការ​លក់​ជូន​ស្រាបៀ​សឹង្ហា​ក្នុង​តម្លៃ​ពិសេស រួម​ទាំង​រង្វាន់​ជា​ច្រើន​ទៀត​ផង៕

 

អ្នក​គាំទ្រ​បិសាច​ក្រហម ហ៊ោ​​កក្រើក​​​ Singha Stadium យប់ម៉ិញ​ ក្រោយ​ឈ្នះ​កាំភ្លើង​ធំ ៣-២

Marcus Rashford (ឆ្វេង) អបអរជាមួយ​ Juan Mata

វីដេអូហាយឡាយ​នៃ​ការប្រកួត៖

 

រូបភាព​មួយ​ចំនួន​ទៀត នៅ Singha Stadium យប់​មិញ៖

 

អ្នក​គាំទ្រ​បិសាច​ក្រហម ហ៊ោ​​កក្រើក​​​ Singha Stadium យប់ម៉ិញ​ ក្រោយ​ឈ្នះ​កាំភ្លើង​ធំ ៣-២

 

អ្នក​គាំទ្រ​បិសាច​ក្រហម ហ៊ោ​​កក្រើក​​​ Singha Stadium យប់ម៉ិញ​ ក្រោយ​ឈ្នះ​កាំភ្លើង​ធំ ៣-២

 

អ្នក​គាំទ្រ​បិសាច​ក្រហម ហ៊ោ​​កក្រើក​​​ Singha Stadium យប់ម៉ិញ​ ក្រោយ​ឈ្នះ​កាំភ្លើង​ធំ ៣-២

 

អ្នក​គាំទ្រ​បិសាច​ក្រហម ហ៊ោ​​កក្រើក​​​ Singha Stadium យប់ម៉ិញ​ ក្រោយ​ឈ្នះ​កាំភ្លើង​ធំ ៣-២

 

អ្នក​គាំទ្រ​បិសាច​ក្រហម ហ៊ោ​​កក្រើក​​​ Singha Stadium យប់ម៉ិញ​ ក្រោយ​ឈ្នះ​កាំភ្លើង​ធំ ៣-២

 

អ្នក​គាំទ្រ​បិសាច​ក្រហម ហ៊ោ​​កក្រើក​​​ Singha Stadium យប់ម៉ិញ​ ក្រោយ​ឈ្នះ​កាំភ្លើង​ធំ ៣-២

 

អត្ថបទ៖ សុវត្ថិ