ម្ចាស់​ភាគហ៊ុន​​ថ្មី​​ក្លឹប​ Everton ​​​ត្រៀម​​ជិត​១៤០ លាន​​ដុល្លារ ​​ដើម្បី​ទិញ​កីឡាករ

ម្ចាស់​​ភាគហ៊ុន​ថ្មី​ក្លឹប​ Everton​ មហាសេដ្ឋី​អ៊ីរ៉ង់​ ​Farhad Moshiri ​​បាន​សន្យា​ថា​នឹង​ឲ្យ​​ប្រាក់​ក្លឹប​១០០​លាន​ផោន​ (១៣៨,៥​លាន​ដុល្លារ) ដើម្បី​ទិញ​កីឡាករ​ខ្លាំង​ៗ​ចូល​ក្រោយ​ចប់​រដូវ​កាល​នេះ និង​ដើម្បី​​ក្លាយ​ជា​ក្រុម​អាច​​ប្រជែង​យក​ពាន​ Premier League រដូវ​កាល​​ក្រោយ។

 

ម្ចាស់​ភាគហ៊ុន​​ថ្មី​​ក្លឹប​ Everton ​​​ត្រៀម​​ជិត​១៤០ លាន​​ដុល្លារ ​​ដើម្បី​ទិញ​កីឡាករ ម្ចាស់​ភាគហ៊ុន​​ថ្មី​​ក្លឹប​ Everton ​​​ត្រៀម​​ជិត​១៤០ លាន​​ដុល្លារ ​​ដើម្បី​ទិញ​កីឡាករ

 

​អ្នក​ជំនួញ​​មាន​ប្រាក់​វាល់​លាន​ដុល្លារ ដែល​មាន​​ទីលំនៅ​នៅ​អង់គ្លេស និង​​ម៉ារ៉ុក​រូប​នេះ​ បាន​ទិញ​ភាគហ៊ុន​ក្លឹប​ Everton ៤៩,៩% ជា​ផ្លូវ​ការ ​កាល​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ហើយ​លោក​គ្រោង​បោះ​ទន់​២០០​លាន​ផោន ដើម្បី​អភិវឌ្ឍ​ក្លឹប​ ដោយ​ក្នុង​នោះ​១០០​លាន​ផោន សម្រាប់​អភិវឌ្ឍ​កីឡដ្ឋាន និង​១០០​លាន​ផោន​ទៀត សម្រាប់​ទិញ​​កីឡាករ​មក​ពង្រឹង​ក្រុម​​​ឲ្យ​ខ្លាំង។

 

​​យ៉ាងណាមិញ ​បុរស​វ័យ​៦០​ឆ្នាំ​រូប​នេះ និង​ម្ចាស់​ក្លឹប​ Everton លោក​ Bill Kenwright ​ក៏​បាន​ព្រមព្រៀង​គ្នា​ នឹង​រក្សា​ទុក​កីឡាករ​ល្អៗ​របស់​ក្រុម​ទាំង​អស់​ផង​ដែរ ដែល​ក្នុង​នោះ​មាន​​តារា​ឆ្នើមៗ​ដូច​ជា John Stones, Ross Barkley, Seamus Coleman, Gerard Deulofeu និង​ Romelu Lukaku ​​មិន​លក់​ចេញ​ឡើយ៕

 

-ចុចអាន៖ Rashford ​ប្រាប់​​មូលហេតុ​​មិន​អាច​អបអរ ​ទោះ​ស៊ុត​ឲ្យ​ Man Utd ២គ្រាប់​យប់​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror