ប៉ុនប៉ងរំលោភ សេពសន្ថវៈ មិនបានសម្រេច ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន

ព្រៃវែង៖ បុរសវ័យចំណាស់ម្នាក់កាលពីល្ងាចថ្ងៃ ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ បានប៉ុងប៉ងរំលោភ សេពសន្ថវៈ នារីក្រមុំខណៈពេលដែល ឪពុកម្ដាយនាង មិននៅផ្ទះតែ មិនបានសម្រេចដូចបំណង ត្រូវសមត្ថកិច្ចតាម ឃាត់ខ្លួនបាន។

ប្រភពព័ត៌មានបានឲ្យដឹងថា "នៅល្ងាចថ្ងៃ ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ មានករណីប៉ុនប៉ង ចាប់រំលោភសេពសន្ថវៈ មិនបានសម្រេច បង្កទ្បើងដោយ ជនសង្ស័យ ឈ្មោះឆោម ឈាងភេទប្រុស អាយុ ៤០ឆ្នាំទីលំនៅភូមិស្លា ឃុំព្រៃឃ្នេស ស្រុកមេសាង បានលបលួចទ្បើង ទៅលើផ្ទះជនរងគ្រោះ ឈ្នោះ ភឿន សុភា ភេទសស្រី អាយុ ១៦ ឆ្នាំ ក្នុងពេលឪពុក ម្តាយមិននៅផ្ទះ ហើយជនសង្ស័យ មានឱកាសទ្បើង ទៅលើផ្ទះដេញចាប់ ជនរងគ្រោះ តែម្តង   ដោយសារ ការស្រែកឆោទ្បោ ពីជនរងគ្រោះបានឮដល់អ្នកជិតខាង មកជួយទាន់ពេវេលា ធ្វើអោយជនសង្ស័យ រត់គេចខ្លួនពីកន្លែង កើតហេតុភ្លាម។

ប្រភពដដែលបន្ថែមថា កំលាំងនគរបាលប៉ុស្តិ៍ ព្រៃឃ្នេស ចុះអន្តរាគមន៏ ស្រាវជ្រាវចាប់បាន ជនសង្ស័យយកមក រក្សាទុកនៅប៉ុស្តិ៍ ធ្វើនិតិវិធី ត្រៀមបញ្ជូនទៅ ការិយាល័យខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕