កម្ពុជា អត់ទាន់ដឹង ពលករខ្មែរ ត្រូវអាជ្ញាធរថៃ ចាប់ខ្លួនចោទ ប្រកាន់ពីបទរំលោភ ជនជាតិបារាំង

ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ កម្ពុជា លោក ជុំ សន្ទរី បានថ្លែងថា រហូតមកដល់ពេលនេះ ក្រសួងមិនទាន់បាន ទទួលព័ត៌មាន ណាមួយពីពលករខ្មែរ ត្រូវបានអាជ្ញាធរចាប់ខ្លួន ពីបទចោទប្រកាន់ រំលោភសេពសន្ថវៈ ទៅលើជនជាតិបារាំង នៅក្នុងប្រទេសថៃ។

លោក ជុំ សន្ទរី បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ថាលោកនឹងទាក់ទងបន្ត ទៅឯកអគ្គរាជទូតខ្មែរ ប្រចាំ នៅប្រទេសថៃ ដើម្បីឲ្យបានដឹងពី ព័ត៌មាន ទាំងអស់នេះ ដើម្បីជួយអន្តរាគមន៍ដល់ពួកគេ។

លោកបញ្ជាក់ថា “ខ្ញុំអត់ទាន់បានទទួល របាយការណ៍ណាមួយពី ទូតខ្មែរនៅថៃទេ”។

សូមបញ្ជាក់ថា សារព័ត៌មាន បាងកក ប៉ុស្តិ៍របស់ប្រទេសថៃ បានចុះផ្សាយ កាលពីថ្ងៃទី២៨ កុម្ភៈ ថា មានកម្មករ ទូកនេសាទ ជនជាតិខ្មែរ ៥នាក់ ត្រូវបានអាជ្ញាធរថៃ ចោទប្រកាន់ពី បទចាប់រំលោភ អ្នកទេសចរជនជាតិ បារាំង ២នាក់ ហើយពួកគេក៏ត្រូវបាន ភាគីថៃចាប់ខ្លួនបានទាំងអស់៕

កម្ពុជា អត់ទាន់ដឹង ពលករខ្មែរ ត្រូវអាជ្ញាធរថៃ ចាប់ខ្លួនចោទ ប្រកាន់ពីបទរំលោភ ជនជាតិបារាំង