តួឯក​ក្នុង​រឿង “Titanic” Jack និង Rose ជួប​គ្នា​ក្នុង​កម្មវិធី Oscar ២០១៦

អស់​រយៈ​ពេល​ជិត​២​ទសវត្ស​ តារា​សម្ដែង​ Leonardo DiCaprio និង Kate Winslet បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ពេញ​ចិត្ត​យ៉ាង​​ខ្លាំង​តាម​រយៈ​ការ​សម្ដែង​ជា​តួ​ស្នេហា Jack និង Rose ក្នុង​រឿង​ “Titanic” ប៉ុន្តែ​ពេល​នេះ​ពួក​គេ​បាន​ជួប​គ្នា​ម្ដង​ទៀត​លើ​កម្រាល​ព្រំ​ក្រហម​​ ក្នុង​កម្មវិធី Academy /Oscar Awards លើក​ទី​៨៨​ ឆ្នាំ​២០១៦ ដែល​​កំពុង​ប្រារព្ធ​នៅ​​ក្រុង Los Angeles។

 

 

តួឯក​ក្នុង​រឿង “Titanic” Jack និង Rose ជួប​គ្នា​ក្នុង​កម្មវិធី Oscar ២០១៦

 

ក្នុង​សំលៀកបំពាក់​ឈុត​ខ្មៅ អ្នក​ទាំង​ពីរ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​នឹក​ឃើញ​ពេល​ដែល​ពួក​គេ​ចូលរួម​ជាមួយ​គ្នា​​ក្នុង​កម្មវិធី Golden Globes ១៩៩៨ នៅ​​ក្រុង Los Angeles ​និង​ស្លៀក​ឈុត​ខ្មៅ​ដូចគ្នា។ ក្នុង​កម្មវិធី Oscar Awards ព្រឹក​នេះ​តារា​ទាំង​ពី​សុទ្ធ​តែ​មាន​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​ដូច​គ្នា ដោយ Leonardo ជា​បេក្ខភាព​ដណ្ដើម​ពាន Best Actor សម្រាប់​រឿង “The Revenant” ខណៈ Kate Winslet ចាំ​អ៊ុត​ពាន Best Supporting Actress សម្រាប់​រឿង “Steve Jobs”៕ ​​

 

តួឯក​ក្នុង​រឿង “Titanic” Jack និង Rose ជួប​គ្នា​ក្នុង​កម្មវិធី Oscar ២០១៦

ពេលចូលរួម កម្មវិធីGolden Globes ១៩៩៨

 

តួឯក​ក្នុង​រឿង “Titanic” Jack និង Rose ជួប​គ្នា​ក្នុង​កម្មវិធី Oscar ២០១៦

 

ចុចអាន៖តួ​ឯក​ប្រុស​ “Titanic” Leonardo រៀបរាប់​​ពី​គ្រោះ​ថ្នាក់​៣​ដង​វិះ​នឹង​អស់ជីវិត
​​

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail