ហួរ ឡាវី ជាង​២០​ឆ្នាំ​ទើប​ជួប​គ្នា​​ដំបូងលើ​ឆាក​ជា​មួយ ព្រាប សុវត្ថិ​​

​តារា​​ចម្រៀង​ជើង​ចាស់​ លោក ហួរ ​ឡាវី ថ្លែង​ក្នុង​កម្មវិធី​​ការ​ប្រគំ​តន្ត្រី​ អង្គរ​បៀ​ កាល​ពី​ថ្ងៃ​ ២៧ កុម្ភៈ​ថា​ នេះ​ជា​លើក​ដំបូង​ហើយ បាន​ជួប​គ្នា​លើ​ឆាក​ជា​មួយ​នឹង​តារា​ចម្រៀង ​ព្រាប សុវត្ថិ​​  ក្រោម​​បទ​ចម្រៀង​ពីរ​បទ​ “ឲ្យ​បង​សុំ​ស្រលាញ់​ផង” និង​ “អាណែត​មាស​បង”​។

 

ហួរ ឡាវី ជាង​២០​ឆ្នាំ​ទើប​ជួប​គ្នា​​ដំបូងលើ​ឆាក​ជា​មួយ ព្រាប សុវត្ថិ​​

 

​លោក ហួរ ឡាវី​ ថ្លែង៖ “លោក​គ្រូ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ហើយ​នេះ​ជា​លើក​ទី​មួយ​ ដែល​បាន​ចាប់​ដៃ​គូ​គ្នា​ជាមួយ  ព្រាប សុវត្ថិ​​ ។ អរគុណ​សម្រាប់​ការ​ជួប​ជុំ​​នេះ​ ព្រោះ​​តាំង​ពី​ដើម​មក​ធ្លាប់​កម្សត់​កម្រ​ ច្រៀង​ជាមួយ​គ្នា​ ហើយ​ពេល​នោះ​​ មិន​ដែល​មាន​ឱកាស​បាន​ឡើង​ឆាក​ច្រៀង​ជាមួយ​គ្នា​ទេ ទើប​​តែ​ថ្ងៃ​នេះ​​ឯង​បាន​ជួប​”។

 

ជាមួយ​គ្នា​នេះ​ដែរ តារា​ចម្រៀង​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ លោក ព្រាប សុវត្ថិ​ បន្ថែម​ថា​ ហាក់​បី​ដូចជា​ថ្ងៃ​​ប្រវត្តិសាស្រ្តសម្រាប់​លោក​​ ដែល​​មាន​ឱកាស​ឡើង​ច្រៀង​ជាមួយ​តារា​រៀម​ច្បង​ លោក​ ហួរ​ ឡាវី​ ។​

 

ហួរ ឡាវី ជាង​២០​ឆ្នាំ​ទើប​ជួប​គ្នា​​ដំបូងលើ​ឆាក​ជា​មួយ ព្រាប សុវត្ថិ​​

 

“ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ និង​ហាក់​បីដូច​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​​សម្រាប់​​ខ្ញុំ ដែល​ជា​តារា​ចម្រៀង​ជំនាន់​នេះ​បាន​មាន​ឱកាស​ច្រៀង​ជាមួយ​ លោក​គ្រូ​ដែល​ជា​តារា​ចម្រៀង​ជំនាន់​មុន​…ព្រោះ​តាំង​ពី​ដើម​មក​ មិនដែល​បាន​ឡើង​ឆាក​ជួប​គ្នា​បែប​នេះ​ទេ”៕

នាយ ក្រូច បង្អួត​សាក់​ថ្មី​រូប ដូរេម៉ុន

 

អត្ថបទ៖ ថា ម៉ាលីដា