ប៊ិច​អស្ចារ្យ​ អាច​សរសេរ​និង​គូរ​​ចេញ​ជា​ពណ៌​អ្វី​ក៏​បាន

Scribble Pen ជា​ប៊ិច​វៃ​ឆ្លាត​មួយ​ប្រភេទ​ដែល​មាន​នូវ​ទឹក​ថ្នាំ​ពិសេស​ម្យ៉ាង​​ រួម​ជា​មួយ​នឹង​ឧបករណ៍​ស្កេន​​ដោយ​​អាច​​ផ្ដិត​យក​ពណ៌​អ្វីៗ​ក៏​បាន​ដែរ។

 

 

​Scribble Pen នេះ​អាច​ឲ្យ​អ្នក​ស្កេន​ពណ៌​ជា​ច្រើន​ដោយ​គ្រាន់​តែ​យក​​ផ្នែក​ខាង​លើ​នៃ​ប៊ិច​ដែល​មាន​បំពាក់​នូវ​ Sensor ពណ៌​ដ៏​ពិសេស​ ទៅ​ប៉ះ​នឹង​វត្ថុ​ណា​មួយ​ដែល​មាន​ពណ៌។ ឧទាហរណ៍​ថា​អ្នក​​គូរ​គំនូរ​ ឬ​សរសេរ​ដោយ​ប្រើ​ពណ៌​ខៀវ​ដូច​ជា​ផ្លែ​ប៉ោម​ អ្នក​គ្រាន់​តែ​យក​ផ្នែក​ខាង​លើ​នៃ​ប៊ិច​ទៅ​ប៉ះ​នឹង​ប៉ោម​ នោះ​ទឹក​ថ្នាំ​នឹង​ប្រើ​ពណ៌​ទៅ​តាមពណ៌​ដែល​បាន​ស្កេន​ភ្លាមៗ។

 

ប៊ិច​អស្ចារ្យ​ អាច​សរសេរ​និង​គូរ​​ចេញ​ជា​ពណ៌​អ្វី​ក៏​បាន

 

យោង​តាម​វិបសាយ​របស់​ផលិត​ខាង​លើ​បាន​ឲ្យ​ដឹង​ដា​ ទឹក​ថ្នាំ​នេះ​ធន់​នឹង​ទឹក​ ហើយ​​​មិន​​សាក​ពណ៌​ទៅ​ណា​ឡើយ។ គេ​មិន​បាន​បញ្ជាក់​ទេ​ថា​ទឹក​ថ្នាំ​នេះ​នឹង​អាច​ប្រើ​ប្រាស់​បាន​យូរ​ដល់​កម្រិត​ណា។ ចំពោះ​ប៊ិច​នេះ​ដែរ​ក៏​អាច​ភ្ជាប់​ទៅ​កាន់​ ទូរសព្ទ​ ឬ​ tablet ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​​ iOS 7.0 ឡើង​ទៅ​ និង Android 4.0 ឡើង​ទៅ ដើម្បី​រក្សា​ទុក​ពណ៌​ដែល​បាន​ស្កេន​រួច។

 

បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ប៊ិច​ Scribble Pen មាន​ដាក់​ឲ្យ​​បញ្ជា​ទិញ​ជា​​មុន​ក្នុង​តម្លៃ​ ២៤៩​ដុល្លារ​ (ទីផ្សារ​បរទេស)​ មួយ​គ្រឿង។ ប៊ិច​នេះ​ក៏​មាន​ជា​ប្រភេទ​ Scribble Pen Stylus ប្រើ​ជា​មួយ​ Tablet ប៉ុន្តែ​មិន​មាន​ទឹក​ថ្នាំ​ដែល​ចម្លង​ពណ៌​បាន​នោះ​ទេ​​ដោយ​មាន​តម្លៃ​ ១១៩​ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ប្រភេទ​ប្រើ​ជា​មួយ​ Tablet រួម​ទាំង​ក្រដាស​ធម្មតា​​ ដែល​មាន​តម្លៃ​ ៣០០​ដុល្លារ៕

 

ចុច​លើ​តំណ​ភ្ជាប់​នេះ​ដើម្បី​ចូល​ទៅ​កាន់​វិបសាយ​ដើម​របស់​ផលិតផល​ Scribble Pen​​​​​​​​​​

 

ចុច​អាន៖ ដង្កៀប​សក់​ពិសេស​ មាន​បង្កប់មុខងារ​​ច្រើន​ស្មាន​មិន​ដល់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable​​​​​​​​​​