ស​មត្ថ​កិ​ច្ច​ពី​រ​ស្ថា​ប័​ន ចុះ​ប​ង្ក្រា​ប​កា​ស៊ី​ណូ​អ​ត់​ច្បា​ប់ និង ឃា​ត់​ខ្លួ​ន​ម​នុ​ស្ស​ប្រុ​ស​ស្រី​១​៤​នា​ក់

សៀមរាប៖ ក​ម្លាំ​ង​សម​ត្ថ​កិ​ច្ច​ក​ង​រា​ជ​អា​វុធ​ហ​ត្ថ​ស​ហ​កា​រ​ក​ម្លាំ​ង​ន​គ​រ​បា​ល​ស្ន​ង​កា​រ​ខេ​ត្ត​សៀម​រា​ប​ ដឹក​នាំ​ដោ​យ​លោ​ក​វរៈ​សេ​នី​យ៍​ឯ​ក​ ស្រី ​យូ​​រា មេ​បញ្ជា​កា​រ​រ​ង​ក​ង​រា​ជ​អា​វុធ​ហ​ត្ថ​ និង លោ​ក​វ​រៈ​សេ​នី​យ៍​ឯ​ក​ជា​ដា​លុច​ម​ន្ទី​រ​យុ​ត្តិ​ធ​ម៌​នៃ​ទី​ប​ញ្ជា​កា​រ​ក​ង​រា​ជ​អា​វុធ​ហ​ត្ថ​ខេ​ត្ត​សៀម​រា​ប​បា​ន​ចុះ​ទៅ​បង្រ្កា​ប​ទី​តាំ​ង​ប​ន​ល្បែ​ង​កា​ស៊ី​ណូ​មួ​យ​ក​ន្លែ​ង​បើ​ក​លេ​ង​ដោ​យ​ឥត​ច្បា​ប់​ នៅ​ក​ណ្តា​ល​ក្រុ​ង​សៀម​រា​ប​ ។ នៅក្នុងហេតុការណ៏នៃការចុះបង្ក្រាបនោះ បានឃាត់ខ្លួនមនុស្សប្រុសស្រីយ៉ាងហោច១៤នាក់ ទីតាំងកាស៊ីណូ ដែ​ល​បើក​លេ​ង​ដោ​យ​ឥ​ត​ច្បា​ប់​នោះ​ ស្ថិតនៅក្នុងភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាប ។ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ៖ យុ​ទ្ធ​នា​កា​រ​ខា​ង​លើ​នេះ​ស​ម​ត្ថ​កិ​ច្ច​ច​ម្រុះ​បា​ន​ធ្វើ​កា​រ​ឃា​ត់​ខ្លួ​ន​ម​នុ​ស្ស​ប្រុ​ស​ស្រី​ចំ​នួ​ន​១​៤​នា​ក់​ ក្នុងនោះមានមនុ​ស្ស​ស្រី​៥​នា​ក់​ និង ប្រុស​៩​នាក់ នាំ​យ​ក​ទៅ​កា​ន់​ទី​ប​ញ្ជា​កា​រ​ក​ង​រា​ជ​អា​វុធ​ហ​ត្ថ​ខេ​ត្ត​សៀម​រាប ដើ​ម្បី​សួរ​នាំ​​និង វែ​ក​មុ​ខ​រ​ក​ម្ចា​ស់​ប​ន​ល្បែ​ង​ដើ​ម្បី​ក​សា​ង​សំ​ណុំ​រឿង​ប​ញ្ជូ​ន​ទៅ​​​សា​លា​ដំ​បូង​ចាត់​កា​រ​ទៅ​តា​ម​និ​តិ​វិ​ធី​នៃ​ច្បា​ប់ ។ ទោះយ៉ាងណាក៏ដោយព័ត៌មាននេះជាបឋមនៅឡើយទេ ដោយស្ថានភាពយប់ពេក ស​ម​ត្ថ​កិ​ច្ច​មិ​ន​ទា​ន់​បា​ន​លំ​អិ​ត និង បង្ហា​ញ​ពី​ឈ្មោះ​ម្ចា​ស់​កា​ស៊ី​ណូ​ខា​ង​លើ​នៅ​ឡើយ​ទេ​ ។ ជុំវិញករណីចុះបង្រ្កាបបនល្បែងខាងលើ ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប បានសារទ​លើចំណាត់ការនេះ ហើ​យ​ពួក​​គា​ត់​ច​ង់​ឲ្យ​ស​ម​ត្ថ​កិ​ច្ច​ប​ន្ត​ប​ង្រ្កា​ប​ទី​តាំ​ង ភ្នាល់បាល់ផ្សេងៗទៀតឲ្យដូចជាភ្លៀងរលឹមដើម្បី អ​នុ​វ​ត្ត​តាម​យន្ត​កា​រ​ល​ក្ខ​ណៈ​ស​ម្ប​ត្តិ​ភូមិ​មា​ន​សុវ​ត្ថិភា​ព​ ទាំ​ង​៩​ចំ​ណុ​ច​ឲ្យ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​ខ្ព​ស់ ៕ ដោយ៖ ដុស ផល្លា

  • ស​មត្ថ​កិ​ច្ច​ពី​រ​ស្ថា​ប័​ន ចុះ​ប​ង្ក្រា​ប​កា​ស៊ី​ណូ​អ​ត់​ច្បា​ប់ និង ឃា​ត់​ខ្លួ​ន​ម​នុ​ស្ស​ប្រុ​ស​ស្រី​១​៤​នា​ក់已关闭评论
  • 14 views
  • Hide Sidebar
    A+