ស្កុ​ប​ពី​ជិះ​លឿន​ដូ​ច​ហោះ​ទៅ​បុក​ស​ង់​ សេ​125 សេរី​2​0​15 ពី​ក្រោ​យ​ពេ​ញ​ទំ​ហឹ​ង

ភ្នំពេញ៖ ហេ​តុកា​រ​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​នេះ​បា​ន​កើ​ត​ឡើង​នៅ​តា​ម​  ប​ណ្ដោ​យ​ផ្លូ​វ​ជា​តិ​លេ​ខ​2 ស​ង្កា​ត់ចា​ក់​អ​ង្រែ​ក្រោ​ម​ ខ​ណ្ឌ​មា​ន​ជ័​យ​ ចំ​ណុ​ច​​ជិ​ត​មុ​ខ​ស្ថា​នី​ប្រេ​ង​សាំ​ង​សូ​គី​មិ​ច​។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការ     អោយដឹងថា  មុនពេលកើតហេតុ គេ​ឃើ​ញ​ក្មេ​ង​ប្រុ​ស​ស្រី​មា​ន​គ្នា 5នាក់ ជិះ​ម៉ូ​តូ​ 2​​គ្រឿ​ង​ប្រ​ដេ​ញ​ពី​ត្បូ​ង​ទៅ​ជើ​ង​តា​ម​ប​ណ្ដោ​យ​ផ្លូ​វ​ជា​តិ​លេ​ខ 2 លុះ​ម​ក​ដ​ល់​ក​ន្លែ​ង​កើ​ត​ហេតុ​ម៉ូ​តូ​ស្កុប​ពី ពា​ក់​ផ្លា​ក​លេ​ខ​ភ្នំ​ពេញ 1CA9707 ក៏​រេ​ច​ង្កូ​ត​ទៅ​បុ​ក​ម៉ូ​តូស​ង់​សេ​125 ឆ្នាំ​2015 ពា​ក់​ផ្លា​ក​លេខ​ភ្នំ​ពេញ  1FM​9316 ក្រោយ​ពេ​ញ​ទំ​ហឹ​ង​ប​ណ្ដា​ល​ឲ្យ​បា​ក់​ក​ន្ទុ​យ​ក្រោ​យ​ដា​ច់​ចេ​ញ​ពី​ម៉ូ​តូ​ឯ​ម៉ូ​តូ​ស្កុ​ប​ពី រ​ង​កា​រ​ខូច​ខា​ត​ផ្នែ​ក​ខាង​មុខ​ស្ទើ​ទាំ​ង​ស្រុង​ចំណែកភាគគីទាំងសងខាងរងរបួសស្រាល។ ក្រោយកើតហេតុអ្នកទាំងសងខាងបានចរចាគ្នាដោយខាងប្អូនស្រីបង្កសុខចិត្តយកម៉ូតូសង់សេ125ទៅជួសជុលឲ្យដើ​ម្បី​បញ្ច​ប់​រឿង​ ៕ ដោយ៖ ដុស ផល្លា