​អាជ្ញាធរ​ភ្នំពេញ​និង​ខេត្តកណ្តាល រួមគ្នា​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជាប់​ព្រំប្រទល់​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​ទៅ​ភ្នំ​បា​សិទ្ធិ៍​

ភ្នំពេញ:  អភិបាល​រាជធានី​ភ្នំពេញ លោកប៉ា សុជាតិ​វង្ស និង​លោក​ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ​២០១៦ បានរួម​គ្នា​ធ្វើ​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​មួយ​ខ្សែ​មាន​ប្រវែង ៤ គីឡូម៉ែត្រ ត​ភ្ជាប់​ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដោយ​ឆ្លងកាត់​សង្កាត់​កំបូល រាជធានី​ភ្នំពេញ និង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល រហូតដល់​ភ្នំ​ប្រសិទ្ធិ៍​។​

​លោក​គឹម វិបុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ផ្លូវ​បេតុង​១​ខ្សែ​នេះ ស្ថិតនៅក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាប់​នឹង​ព្រំប្រទល់​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ប្រែក្លាយ​មុខមាត់​តំបន់​មួយ ដែល​មិន​ធ្លាប់មាន​ផ្លូវ​បេតុង ឲ្យ​មាន​ផ្លូវ​បេតុង​និង  បង្ខិត​ទីប្រជុំជន​ឲ្យ​ខិតជិត​គ្នា​។ ផ្លូវ​នេះ​មាន​ប្រវែង​សរុប ១៧,៥​គីឡូម៉ែត្រ ហើយ​ការស្ថាបនា​ត្រូវ បាន​ចែកចេញជា ៣ ដំណាក់កាល​។ ដោយសារ​ផ្លូវ​នេះ មាន​សក្តានុពល​ខ្លាំង​ខាង​ផ្នែក​ទេសចរ និង​សេដ្ឋកិច្ច ពិសេស​មាន​ភាព​មមាញឹក​ក្នុងការ​ធ្វើចរាចរ​ផង​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ក៏បានផ្តល់​អនុសាសន៍​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​សាលា​ខេត្តកណ្តាល ធ្វើការ​ស្ថាបនា​ផ្លូវ​នេះ ជា​ផ្លូវ​បេតុង​តែម្តង ដោយ​គ្រោង​ប្រើ ពេលវេលា​ស្ថាបនា​ក្នុង​រយៈពេល ១២០ ថ្ងៃ គិតពី​ថ្ងៃ​បើក​ការដ្ឋាន​។​

​លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ថ្វី​ត្បិត តែ​ព្រំប្រទល់​រដ្ឋបាល ត្រូវបាន​ខណ្ឌ​ចែកគ្នា​សម្រាប់​ការគ្រប់គ្រង​រវាង​ខេត្តកណ្តាល និង រាជធានី​ភ្នំពេញ​ក្តី តែ​ការសហការ​អភិវឌ្ឍន៍ គឺ​យើង​នៅតែ​ធ្វើ និង​រួមគ្នា​ទប់ស្កាត់​រាល់​បទល្មើស និង​ជនល្មើស​ទាំងឡាយ​ដែល​ឆ្លងកាត់​ភូមិសាស្ត្រ ហើយ​សម្ងំ​លាក់ខ្លួន​ធ្វើ​សកម្មភាព​ល្មើស​។

​លោក​អភិបាល បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​អម​សងខាង​ផ្លូវ ដែល​ត្រូវ​ស្ថាបនា​នេះ សូម​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ធ្វើ​ផ្លូវ និង​ជួយ​សម្រួល​ផលប៉ះពាល់​មួយចំនួន​ផងដែរ និង​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ​សង្កាត់​មាន​សុវត្ថិភាព ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នេះដែរ លោកប៉ា សុជាតិ​វង្ស ឲ្យ​ដឹងថា នៅ​ខែមីនា​ខាងមុខនេះ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​គណៈបញ្ជាការ​ឯកភាព​ខេត្តកណ្តាល នឹង​បើក​កិច្ចប្រជុំ​រួមគ្នា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ទប់​​ស្កាត់​រាល់​បទល្មើស​ឆ្លង​ភូមិសាស្ត្រ​ឲ្យ​សម្រេចបាន​លទ្ធផល​ល្អ និង​ទាន់ពេលវេលា​៕​