ឃាត់ខ្លួន​អ្នកលេង​ដាវ​សាំ​ម៉ូរ៉ៃ២នាក់ ក្នុងចំណោម​៥​នាក់

ភ្នំពេញ: ក្រុមអ្នកលេង​ដាវ​សាំ​ម៉ូរ៉ៃ​២​នាក់ រួម​និង​ដាវ​១​ដើម ដំបង​ទីប​៣​ដើម ម៉ូតូ​១​គ្រឿង​ត្រូវកម្លាំង​អត្ត​រាគ​មន៍​ពិសេសរបស់​ខណ្ឌ​ពោធិ៍សែន​ជ័យ ល្បាត​ការពារ​ក្នុង​មូលដ្ឋានឃាត់ខ្លួន ​ខណៈ ពួក​គេ​បំរុង​ធ្វើ​សកម្មភាព ។​

ការឃាត់ខ្លួនក្រុមក្មេងទំនើង ទាំង២នាក់នេះបានធ្វើឡើង កាលពី​វេលា​ម៉ោង ១១​និង៥០​នាទី​យប់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ​ចំណុច​ផ្លូវ​បេតុង​ដី​វាល រោងទឹកត្នោតជូរ ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

សមត្ថកិច្ច បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ កម្លាំង​អន្តរាគមន៍ មាន​៤​នាក់ ម៉ូតូ​២គ្រឿង កំពុង​ជិះ​ល្បាត ការពារ​ក្នុង​ភូមិសាស្ត្រ​ងាយ​រងគ្រោះ កន្លែង​ស្ងាត់ៗ លុះ​មកដល់​ចំណុច​ផ្លូវបេតុ​ដី​វាល​ខាងលិច​រោងទឹ​ក​ត្នោត​ជូរ ក៏​ប្រទះ​ក្រុម​សង្ស័យ​៥​នាក់ខាងលើ កំពុង​ជុំគ្នា​មាន​ម៉ូតូ​២​គ្រឿង ទំនង​មិន​ស្រួល ដោយ​ឃើញ​វត្ថុ​អ្វី​ម្យ៉ាង រុំជាមួយ​អាវ ខណៈ​ពេល​សមត្ថកិច្ច បំ​រុង​ធ្វើ​ការសួរនាំ តែ​ក្រុម​អ្នកលេង​ទាំងនោះ​បាននាំគ្នា​រត់​ប្រសាច តែ​ត្រូវ​កម្លាំង​ឃាត់​បាន​២​នាក់ ដាវ​១​ដើម ដែ​កទីប ៣​ដើម ម៉ូតូហុងដារ​សេ​១២៥ ស៊េរី​០១១ ពាក់​ស្លាក​លេខ​តាកែវ 1F-0927 ចំណែក​បក្សពួក​គេ​៣នាក់​ទៀត​រត់​បាត់​ស្រមោល ដោយ​មាន​ម្នាក់​ជិះ​ម៉ូតូ​គេចខ្លួន​។

​ក្រោយពេល​កើតហេតុ ជនសង្ស័យ​ដែល​ឃាត់​ទាំង​២​នាក់​រួម​និង​វត្ថុតាង ម៉ូតូ​១​គ្រឿងត្រូវបានកម្លាំង​អន្តរាគមន៍ បញ្ចូន​មក​ជំនាញ​ព្រហ្ម​ទ​ណ្ឌ ដើម្បី​សាកសួរ​នាំ និងកសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​។ ព្រោះ រយះ​ពេលកន្លងមក មាន​ករណី​ជាច្រើន​ដោយ​ប្រើ​ដាវ កាប់​ប្លន់​យក​ម៉ូតូ និង​របស់រ​បរមាន​តំលៃ​ជា​ច្រើន​ករណីរួចមកហើយ ៕R

ឃាត់ខ្លួន​អ្នកលេង​ដាវ​សាំ​ម៉ូរ៉ៃ២នាក់ ក្នុងចំណោម​៥​នាក់