ប្រទះឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​វត្ត «​ប​ច្ឆា​»

បាត់ដំបង:  ប្រទះឃើញ បុរស​ម្នាក់​ដេកស្លាប់ ក្នុង​វត្ត​បង្ក​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល កាលពី​វេលា​ម៉ោង​៧និង​២០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​វត្ត​«​ប​ច្ឆា​»  ក្នុងភូមិ​រំចេក​៤ សង្កាត់រតនៈ ក្រុង​បាត់ដំបង ។​

 បុរស​ដែល​ដេកស្លាប់​នេះ មិនដឹង​ជា​ស្លាប់ នៅ​ម៉ោង​ប៉ុន្មាន​នោះទេ ខណៈ​ព្រះសង្ឃ​ទើបប្រទះឃើញ ហើយ​សព​ជនរងគ្រោះ​ត្រូវគេ​ស្គាល់ឈ្មោះ គង់ សម្ផស្ស អាយុ​៣៤​ឆ្នាំ ។​

 ជនរងគ្រោះ​ជា​មនុស្ស​អា​នា​ថា តែង​ចេញចូល​ក្នុង​វត្ត​«​ប​ច្ឆា​» និង​នៅ​បម្រើ​ចង្ហាន់​ព្រះសង្ឃជាប្រចាំ ។ តែ​គេ​មិនដឹង​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​ឡើយស្រាប់តែ​ព្រឹក​ឡើង ជា​ថ្ងៃ​កម្មវិធី​បង់​ត្រី​ទៀត ហើយ​ឡើង​គេ​ប្រទះឃើញ​ដេកស្លាប់តែម្ដង បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ពិនិត្យ​សាកសព និង​ធ្វើការ​ស្រាវជ្រាវ​ហើយ​៕​

ប្រទះឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​វត្ត «​ប​ច្ឆា​»