​នគរបាល​ស្រុក​ស្នួល បំបែកសំណុំរឿង​ហើយ ជនដៃដល់​ជា​កូន​ក​ម្លោះ

ក្រចេះ: សំណុំរឿង​ឃាតកម្ម​វាយ​សម្លាប់​កូនក្រមុំ ទើប​រៀបការ​ហើយ ដែល​បណ្តាល​ឲ្យ​ខាង​ស្រី​ស្លាប់ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​នោះ ឥឡូវនេះ កម្លាំង​នគរបាល បាន​បំបែកសំណុំរឿង​បាន​ហើយ គឺ​ជនដៃដល់​ជា​កូន​ក​ម្លោះ​តែម្តង ពីព្រោះ​ខឹង​ប្រពន្ធ​របស់ខ្លួន ដែល​ទើប​ចូល​រោងការ​នេះ មិន​ស្មោះត្រង់​ជាមួយ ពោល​លួច​មាន​សង្សារ​ថ្មី​ទៀត​។

​ស្នងការរង​នគរបាល​ខេត្តក្រចេះ និង​ប្រធានការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុំ ភី បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃទី​២៨ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ​ថា «​ក្រោយ​មាន​អំពើ​ឃាត​កម្មនេះ កើតឡើង​ភ្លាម កម្លាំង​នគរបាល របស់​យើង​ទាំង​ស្រុក និង​ប៉ុស្តិ៍​ស្រែ​ចារ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត បាន​បើក​ការស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ហើយ​ឈានទៅដល់​ការចាប់ខ្លួន ជនសង្ស័យ​ម្នាក់ គឺជា​កូន​ក​ម្លោះ នៅ​រសៀល​ថ្ងៃទី​២៧ ខែកុម្ភ​: ស្ថិតនៅ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុំ ភី បាន​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ ឈ្មោះ ឡើ​ត ឆើត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​មាក់​កណ្តាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​បាន​ទៅ​វាយ សម្លាប់​ជនរងគ្រោះ​(​កូនក្រមុំ​) បណ្តាល​ឲ្យ​ស្លាប់ នៅពេល​ពួកគេ​ទាំង​២​នាក់ បាន​ទៅ​ងូតទឹក ក្រោយ​ផ្ទះ នៅពេល​យប់ ថ្ងៃ​ចូល​រោងការ​នោះ​។​

​មន្ត្រីនគរបាល​ខេត្តក្រចេះ បាន​បញ្ជាក់ថា តាមពិត ជនដៃដល់ មិនបាន​ស្រឡាញ់ ជនរងគ្រោះ​នោះទេ ក្រោយ​ពួកគេ បាន​ភ្ជាប់ពាក្យ​ហើយ ដោយសារ​ជនរងគ្រោះ មិន​ស្មោះត្រង់​ជាមួយ​ខ្លួន ពោល​ធ្លាប់មាន​សង្សារ និង​មានការ​ទំនាក់ទំនង យ៉ាង​ស៊ី​ជំរៅ​ទៀតផង​។ ជនដៃដល់ មិន​ចង់​រៀបការ​នោះឡើយ ហើយ​ចង់​ដកខ្លួន​ទៀតផង តែដោយសារ​ឪពុកម្តាយ ខាង​ស្រី​បង្ខំ និង​គំរាមថា បើ​មិន​រៀបការ ជាមួយ​កូនស្រី​របស់​ពួកគេ​ទេ នឹង​ប្តឹង​ទាមទារ​លុយ ជាក់​ជាមិនខាន​ឡើយ​។ ដោយ​យ​សារ​ខ្លាច ឪពុកម្តាយ​ខាង​ស្រី​ប្តឹង គេ​ក៏​យល់ព្រម​រៀបការ​តែម្តង​។

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១១ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​មាក់​កណ្តាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល  ។​

​ប្រភពពី​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ស្រែ​ចារ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ុ ន​ស្រី​ញឹ​ប ភេទ​ស្រី អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ (​ត្រូវជា​កូនក្រមុំ​) ។ ទី​២ ឈ្មោះ ឡើ​ក ឡើ​ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ ជាមួយគ្នា បាន​រងរបួស​ធ្ងន់ បញ្ជូនមក​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្នួល (​ត្រូវជា​កូន​ក​ម្លោះ​) ។​

​ប្រភព​ដដែល បាន​បន្តថា មុនពេល​កើតហេតុ ជា​ថ្ងៃ​ចូល​រោង​រៀប​អាពាហ៍ពិពាហ៍ លុះ​ល្ងាច​ឡើង​កម្មវិធី ចូល​រោង​ចប់សព្វគ្រប់ ពីរ​នាក់ កូនក្រមុំ និង​កូន​ក​ម្លោះ បាន​បណ្តើ​គ្នា​ទៅ​ងូតទឹក នៅឯ​អណ្តូង​នៅ​វាលស្រែ ក៏ត្រូវ​បាន​ជន​មិន​ស្គាល់ អត្តសញ្ញាណ ធ្វើ​សកម្មភាព​កាប់​ជនរងគ្រោះ​ទាំងពីរ​នាក់ ខាងលើ​តែម្តង ៕V

​នគរបាល​ស្រុក​ស្នួល បំបែកសំណុំរឿង​ហើយ ជនដៃដល់​ជា​កូន​ក​ម្លោះ

​នគរបាល​ស្រុក​ស្នួល បំបែកសំណុំរឿង​ហើយ ជនដៃដល់​ជា​កូន​ក​ម្លោះ