​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ជា​គ្រូពេទ្យ ពីបទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

​សៀមរាប: កម្លាំង​ការិយាល័យ​ប្រឆាំង គ្រឿងញៀន​ខេត្ត បាន​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន គ្រូពេទ្យ​ម្នាក់ និង​បក្ខពួក​២​នាក់​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប និង​ឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ២ រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​- ខេត្តសៀមរាប ។​

​ជនសង្ស័យ​ប្រុ​ស្រី​ទាំង​៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១-​ឈ្មោះ អ៊ុត សត្យា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​គ្រូពេទ្យ ទីលំនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ទី​២-​ឈ្មោះ អ៊ុំ សូ​ដា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ បុគ្គលិក​ភោជនីយដ្ឋាន មាន​ទីលំនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប និង​ទី​៣-​ឈ្មោះ កុយ សុគន្ធា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មី ឃុំ​សូ​ទិន ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល ក្នុង​ក្រុង​សៀមរាប ។​

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន កម្លាំង​បាន​ដកហូត បាន​វត្ថុតាង រួមមាន ម្សៅ​គ្រើម​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់ ៤,១​ក្រាម​, ទូរស័ព្ទដៃ​២​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន ។ បច្ចុប្បន្ន​ជន សង្ស័យ​ទាំង​៣​នាក់ ព្រមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់ ៕V​

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ជា​គ្រូពេទ្យ ពីបទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​