ក្រុមហ៊ុន​ជ្រលង​ដំរីព្រៃ បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​មួយ អំពី​កម្មវិធី “​ដំរី​ដង្ហែ​ក្បួន​”

យូ​ន​ណាន​: ដំរី​អាស៊ី គួរអោយ​ស្រឡាញ់​មួយ​ក្បាល បាន​មកដល់​វេទិកា ហើយ​យក​រូបភាព​មួយ ដោយ​ប្រ​ម៉ោ​យ​រប​ស់វា រួច​ប្រគល់អោយ អ្នកទទួលខុសត្រូវ នៃ​ក្រុមហ៊ុន “​ដំរី​ដង្ហែ​ក្បួន​” អន្តរជាតិ ។​

​ករណី​ដ៏​អស្ចារ្យ​នេះ បានកើត​ឡើង ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​គម្រោង ដំរី​ដង្ហែ​ក្បួន នៅ​ជ្រលង​ដំរីព្រៃ រដ្ឋ​ស៊ី​ស្វាំ​ង​ប៉ាន​ណា ខេត្ត​យូ​ន​ណាន នា​ថ្ងៃទី​១៦​ខែ​នេះ ។​

​តាម​ព័ត៌មាន​ថា “​ដំរី​ដង្ហែ​ក្បួន​” គឺជា​សកម្មភាព មាន​ផលប្រយោជន៍ សាធារណៈ​មួយ ដែល​ដំណើរការ ដោយ​អង្គការ​ប្រទេស​ហូ​ឡង់​មួយ ដើម្បី​ការពារ និង​ជួយសង្គ្រោះ​ដំរី​អាស៊ី​។ សកម្មភាព​នេះ គឹ​បង្កើតឡើង ដោយសារ​ដំរី ប្រទេស​ថៃ​មួយ ឈ្មោះ​ម៉ូ​សា ដែល​បាក់ជើង​មួយ ដោយសារ​គ្រាប់មីន​។ កម្មវិធី​នេះ យក​ផលិតផល ពី​ដំរី​ជា​កម្មវត្ថុ ដោយ​យក​ការលក់ទំនិញ ជា​វិធី​អាជីវកម្ម​សំខាន់ ហើយ​យក​ការ ការពារ​ដំរី ជា​គោលដៅ​។ ២០% នៃ​ប្រាក់ចំណេញ នឹង​ជូន​ជា​អំណោយ ដល់​អង្គការ​ការពារ​ដំរី នៅ​គ្រប់​ប្រទេស​។ តាំងពី​ឆ្នាំ​២០០៧ រៀងមក កម្មវិធី​នេះ ត្រូវបាន​ប្រារព្ធ​ឡើង ១៦​ដង ហើយ​បាន​ធ្វើឡើង នៅក្នុង​ទីក្រុង​ជិត ២០ នៅ​ប្រទេស​ចំនួន ១១​។

​ការចុះហត្ថលេខា​លើក​នេះ បានធ្វើអោយ​កម្មវិធី “​ដំរី​ដង្ហែ​ក្បួន​” ក្លាយជា​កម្មវិធី​ផលប្រយោជន៍ សាធារណៈ​តែមួយគត់ នៅក្នុង​ប្រទេស​ចិន ដែល​យក​ការការពារ​ដំរី ជា​គោលដៅ​សំខាន់​។

​តាម​ដំណឹង​ថា សកម្មភាព​នេះ នឹង​ធ្វើឡើង​ក្នុងឆ្នាំនេះ ដល់ពេល​នោះ នឹងមាន​សិល្បករ និង​អ្នកវិទ្យាសាស្ត្រ មក​ចូលរួម ដើម្បី​លើក​កំពស់​ការយល់ដឹង របស់​ប្រជាជន ចំពោះ​ការការពារ​ដំរីព្រៃ​៕V