​ឆេះ​ផ្ទះ​១​ខ្នង ខូចខាត​សម្ភារៈ និង​បណ្តាល​រងរបួស មនុស្ស​ធ្ងន់​ស្រាល ៣​នាក់ នៅ​ស្រុក​ពញាឮ​

​កណ្តាល: មនុស្ស​៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ដោយ​ករណី​ភ្លើង​ឆេះ​ផ្ទះ កាលពី​វេលា​ម៉ោង ជាង​៩​យប់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ពោធិ ឃុំ​ផ្សារ​ដែក ស្រុក​ព​ញ​ឮ ខេត្តកណ្តាល ។​

​លោក ដួង តេង អធិការនគរបាល ស្រុក​ពញាឮ បានឱ្យដឹងថា ជនរងគ្រោះ ទាំង​៣​នាក់ ដែល​រងរបួស ទី​១-​ឈ្មោះ ហុង ស្រី​ទូច ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​ដើរ​សុំទាន រងរបួស​ធ្ងន់​ត្រូវជា​ម្តាយ​, ទី​២-​ឈ្មោះ ហុង វាសនា ភេទ​ប្រុស​អាយុ​៧​ឆ្នាំ​ត្រូវជា​កូនរង​របួសស្រាល និង​ទី​៣‑​ឈ្មោះ ហុង ស្រី​ម៉ុ​ច អាយុ​៥​ឆ្នាំ ត្រូវជា​កូន រងរបួស​ធ្ងន់ ។

​លោក​អធិការ បាន​បន្តថា ករណីនេះ មិន​បណ្តាលឱ្យ​ខូចខាត ទ្រព្យសម្បត្តិ​អ្វី​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ឆេះ​សម្ភារៈ ភួយ មុង ប៉ុណ្ណោះ ប៉ុន្តែ​បណ្តាលឱ្យ រងរបួស​មនុស្ស ចំនួន​៣​នាក់ ។​

​បើតាម​សាក្សី ក្បែរ​ផ្ទះកើតហេតុ បានឱ្យ​ដឹ​ងា  មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ ហុង ស្រី​ទូច បាន​យក​ទៀន មក​ដុត​បំភ្លឺ​ផ្ទះ រួច​ចេញទៅ​មើល​ទូរទស្សន៍ នៅផ្ទះ​អ្នកជិតខាង ជាមួយ​កូនតូច ហើយ​បាន​ទុក​កូនៗ ២ នាក់ នៅក្នុង​ផ្ទះ ។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​បានឮ​សួរ​សម្លេង កូន​ស្រែ​ហៅ​អោយជួយ ក៍​ចេញទៅ​ឃើញ អណ្តាតភ្លើង បាន​ឆេះ​ផ្ទះ​បាត់ទៅហើយ​។

​ភ្លាមនោះ ស្ត្រី​រងគ្រោះ បាន​ហៅ​អ្នកស្រុក និង​រាយការណ៍ ទៅ​សមត្ថកិច្ច ឱ្យ​ចុះទៅ​ជួយ តែ​ជួយ​បានតែ​កូន ឈ្មោះ ហុង វាសនា តែប៉ុណ្ណោះ​។ ដោយឡែក ឈ្មោះ ហុង ស្រី​ម៉ុ​ច ជួយ​មិនទាន់ បណ្តាល​ភ្លើង​ឆេះ​របួសធ្ងន់ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ជនរងគ្រោះ ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ៕V