​ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ ចែកចាយ​គ្រឿងញៀន​ម្នាក់ ដកហូត​បាន​គ្រឿងញៀន ២៧​កញ្ចប់​

​កណ្តាល: ជនសង្ស័យ ជា​មុខសញ្ញា​ចែកចាយ គ្រឿងញៀន​ម្នាក់ បាន​ត្រូវ​សមត្ថកិច្ច នគ​បាល​ស្រុក​កោះធំ បង្ក្រាប​និង​ឃាត់ខ្លួន រួម​នឹង​ថ្នាំញៀន ២៧​កញ្ចប់ កាលពី​វេលា​ម៉ោង ១២​និង​១៥​នាទី ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​កោះទៀវ (​ក​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។​

​លោក​វរៈសេនីយ៍ត្រី ឈឿន ប៊ុន​ឆន អធិការ​ប៉ូលិស​ស្រុក​កោះធំ បានឱ្យដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ រឿន សារ៉ាត់ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​កោះទៀវ (​ក​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ មុខរបរ មិន​ពិតប្រាកដ ។ វត្ថុតាង​ដកហូត រួមមាន ម្ស៉ៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ២៧ កញ្ចប់ (​ធំ​១, តូច ២៦ កញ្ចប់​) , អាវុធ​កែច្នៃ​បាញ់​គ្រាប់កង់ ចំនួន​១​ដើម​, ដាវ​១​ដើម​, សម្ភារៈ​សម្រាប់​ប្រើប្រាស់ និង​វេច​ខ្ចប់​គ្រឿងញៀន សំរាប់​ចែកចាយ​មួយចំនួន ។​

​លោក​អធិការ បានឱ្យដឹង​ទៀតថា នៅវេលា​កើតហេតុ​ខាងលើ កម្លាំង​នគរបាល​ស្រុក​កោះធំ ទទួលបាន​ព័ត៌មាន ពី​កម្លាំង​សន្តិសុខ​ថា​: មាន​ករណី​លួច​រក្សាទុក នូវ​សារធាតុ​ញៀន​ខុសច្បាប់ ដើម្បី​ចែកចាយ នៅ​ភូមិ​កោះទៀវ​(​ក​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ បន្ទាប់មក កម្លាំង​ជំនាញ ក៏​ធ្វើការ​ស្រាវជ្រាវ នៅ​ចំណុច​ខាងលើ រហូត​ជួប​មុខសញ្ញា​សង្ស័យ ឈ្មោះ រឿន សារ៉ាត់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ និង​បាន​ឆែកឆេរ​រកឃើញ មាន​វត្ថុតាង​ថ្នាំញៀន និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ ចែកចាយ​មួយចំនួនទៀត ដូច​មាន​រាយ​ខាងលើ ។

​តាម​ចម្លើយសារភាព របស់​ជនសង្ស័យ ឈ្មោះ រឿន សារ៉ាត់ បាន​ឆ្លើយ​សារភាពថា​: ថ្នាំញៀន​ខាងលើ គឺ​ខ្លួន​បាន​ទិញ​ទុក​សំរាប់ លក់​ចែកចាយ​អោយគេ ។ ដោយឡែក រឿន សារ៉ាត់ បាន​សារភាព​បន្តថា ថ្នាំញៀន​នេះ គេ​បាន​ទិញ​ពី​មិត្ត​ភ័ក្ត្រ នៅ​ភ្នំពេញ ដែល​ពេលនេះ កម្លាំង​ជំនាញ កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ឈានទៅ​វែកមុខ​ជន​នោះ​បន្ត ។​

​ជនសង្ស័យ​ខាងលើ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ បញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V​