ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះវិហារ ៖ លោកតា​ឈ្មោះ​ជាតិ រឹម អាយុ​៧៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ព្រៀង ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ​ខេត្តព្រះ​វិហារ បាន​ចង​.​ក​សម្លាប់​ខ្លួន​ដោយសារ​តែ​តូចចិត្ត​ប្រពន្ធ​បាន​ស្តីបន្ទោស​ពី​រឿង​ផឹកស្រា ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៧ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​ត្រពាំង​ស្មាច់ ក្នុងភូមិ​ខាងលើ ។

មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោកតា​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត គឺ​ដោយសារ​លោកតា​តែងតែ​ផឹកស្រា​ជា​រៀងរាល់ថ្ងៃ ហើយ​ត្រូវ ប្រពន្ធ​​ស្តីបន្ទោស​ពី​រឿង​ផឹកស្រា ធ្វើ​ឱ្យ​លោកតា​តូចចិត្ត ហើយ​ក៏​សម្រេច​ចងក​សម្លាប់​ខ្លួន​តែ​ម្តង​ទៅ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​ចង​.​ក​ពិត ប្រាកដ​មែន ។