ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ នេះ កម្មករ​-​កម្មការិនី​រោងចក្រ «​ហ្គា​ឡី អែន ហ្លូ​ត​​  ហៅ GGC » នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រមាណ​ជិត​១​ពាន់​នាក់ បាន​ធ្វើការ​តវ៉ា​ទាមទារ​នូវ​លក្ខខណ្ឌ​៦​ចំណុច ដោយ​ក្នុង​នោះ អ្វី​ដែល​កម្មករ​ចង់បាន​ជាងគេ គឺ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​គ្រប់​១០០% ក្នុង​ពេល​​ព្យួរការងារ ។ រហូត​មក​ដល់​ម៉ោង​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​ដំណោះស្រាយ​បែប​ណា​នោះ​ទេ ។