តើ​គួរ​សម្អាត​ធ្មេញ​បែបណា​ទើប​ល្អ​?

តើ​គួរ​សម្អាត​ធ្មេញ​បែបណា​ទើប​ល្អ​?

មូលហេតុ​ដំបូង ដែល​ធ្វើអោយ​អ្នក​មាន​ក្លិន​មាត់​មិន​ល្អ​នោះ​គឺ សារជាតិ​កំណកកំបោរ ដែលមាន ជាប់ ស្អិត​ផ្តុំ​ឡើង​នៅលើ​ធ្មេញ​របស់​អ្នក ដែល​វា​នឹង​ក្លាយជា​កន្លែង​ស្នាក់នៅ​របស់​ពពួក​បាក់តេរី​។ ហើយ​អាហារ ដែល​នៅសល់ នឹង​ចន្លោះ​ធ្មេញ គឺ​នឹង​បន្ថែម​បញ្ហា​ទៅ​លើ​នោះ​ទៀត​។

​យើងទាំងអស់គ្នា គួរ​ធ្ធើ​ការដុស ធ្មេញ យ៉ាងហោចណាស់ អោយបាន​ពីរដង​ក្នុង​មួយ​ថ្ងៃ និង ប្រើ​សសៃអំបោះ​រូស​ធ្មេញ អោយបាន​ជា​រៀង រាល់ថ្ងៃ​។ ប្រសិនបើ​អ្នក​មាន​ការព្រួយបារម្ភ​ពី ខ្យល់​ដង្ហើម​របស់​អ្នក នោះ​អ្នក​អាច​ធ្វើការ​ដុសធ្មេញ និង រូស​ធ្មេញ​អោយបាន​ញឹកញាប់​ជាង​មុន​បន្តិច​។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ធ្វើ​វា ច្រើន​ជ្រុល​ពេក​នោះ​ទេ​។ ការ​ដុសធ្មេញ​ក្នុង​កម្រិត​ខ្លាំងក្លា​ជ្រុល​ពេក គឺ​អាច​បំផា្ល​ញ​ដល់​កាចាធ្មេញ និង អាច​ធ្វើអោយ​ធ្មេញ​អ្នក​ងាយ នឹង ពុកផុយ​បាន​ផងដែរ​៕
 
​ប្រែ​សម្រួល ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។