វិធី​ដ៏​សាមញ្ញ ក្នុង​ការជួយ​បង្កើន​ទម្ងន់​របស់​អ្នក​

វិធី​ដ៏​សាមញ្ញ ក្នុង​ការជួយ​បង្កើន​ទម្ងន់​របស់​អ្នក​

•​ទទួលទាន​នូវ​ទឹកដោះគោ ក្រឡុក​ជាមួយនឹង​ផ្លែ​ចេក អោយ​បាន​មួយ​កែវ​ពេញ យ៉ាងហោច​ណាស់​ពីរដង ក្នុង​មួយ​ថ្ងៃ​។ ជា​ជម្រើស​ផ្សេងទៀត អ្នក​អាច​ទទួល​ទាន​ផ្លែ​ចេក អោយបាន​យ៉ាងតិចណាស់ ៣​ផ្លែ​ក្នុង​មួយថ្ងៃ ។ អ្នក​អាច​បន្តញ៉ាំវា ជាមួយនឹង​ទឹកដោះគោ​មួយ​កែវ ឬ ទឹកដោះគោ​កក​មួយ​ចាន​។ ប្រសិនបើ អ្នក​មិន​ចូលចិត្ត​ទទួលទាន ផ្លែ​ចេក​នោះទេ អ្នក​ក៏​អាច កិន​ផ្លែឈើ​គ្រប់មុខ​ចូលគ្នា ជាមួយ​នឹង​ទឹក ដោះ​គោ​។​ផ្លែ​ឈើ​ទាំង​នោះ អាច​នឹង​ជួយ​ផ្តល់​ជាតិ​ស្ករ​ដល់ ប្រព័ន្ធ​ការពារ​អ្នក​បាន​គ្រប់គ្រាន់ ហើយ​ទឹកដោះ គោ​គឺជា​ប្រភព​ដ៏​ល្អ នៃ​ប្រូតេអ៊ីន​។​

•​ផ្លែ​ត្រសក់ស្រូវ ក៏​ជា​កត្តា​ជម្រុញ​នៃ​ការ កើន​ទំងន់​របស់​អ្នក​បាន​ផង​ដែរ​។ អ្នក​ត្រូវ ទទួល​វា​អោយ បាន​បី ផ្លែ​ធំៗ ក្នុង​មួយ​ថ្ងៃ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ ។​

•​ផឹក​ទឹកដោះគោ​ក្តៅឧណ្ណៗ ដែល​មាន​លាយ​ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ អោយបាន​ជា​ប្រចាំ​។ ដូចគ្នានេះដែរ អ្នក​អាច​បន្ថែម date palms , ផ្លែ​ល្វា និង ផ្លែ​អាល់​មុន ទៅក្នុង​ទឹកដោះគោ និង ដាក់​អោយ​វា ក្តៅ​។ វា​អាច​ជា​វិធី​ដ៏​ល្អ សម្រាប់​អ្នក​ទាំងឡាយ​ណា ដែល​កំពុង​ព្យាយាម ប្រឈម​នឹង​បញ្ហា​ទំងន់​ខ្លួន​ស្រាល នេះ​។​

•​ផ្លែស្វាយ គឺជា​ប្រភេទ​ផ្លែឈើ​ផ្សេងទៀត ដែល​ត្រូវបាន​គេ​គិត​ថា វា​មាន​ប្រសិទ្ធភាព ក្នុង​ការជួយ​បង្កើន ទំងន់​របស់​អ្នក​។ អ្នក​អាច​ញុំ​ា​ផ្លែ​ស្វាយមួយ​ផ្លែ រួច​បន្ថែម​ជាមួយនឹង​ទឹកដោះគោ​មួយ​កែវ ។ ឬ​ក៏​អ្នក​អាច ធ្វើ​ទឹកដោះគោ​ក្រឡុក ជាមួយនឹង​ផ្លែស្វាយ ហើយ​ទទួលទាន​អោយបាន​ទៀងទាត់ នៅក្នុង​រយៈពេល​មួយ ខែ​។ វិធី​នេះ ត្រូវបាន​គេ​ជឿថា ធ្វើអោយ​អ្នក​កើន​ទំងន់​បាន​យ៉ាង​ឆាប់​។​

•​ទំពាំងបាយជូរ​ក្រៀម គឺ​បាន​ជួយ​ក្នុង​ការ បង្កើន​ទំងន់​របស់​អ្នក​។ អ្នក​អាច​ពិចារណា​ពី ការ​ទទួលទាន​វា អោយបាន ៣០​ក្រាម​ជា​រៀងរាល់ថ្ងៃ​។​
•​យក​ម្ស៉ៅ​យិន​ស៊ិន មក​លាយ​ជាមួយ​នឹង ម្ស៉ៅ​គ្រាប់ផ្លែ​ទទឹម ហើយ​ទទួលទាន​វា​ជា ពីរ​ដង​ក្នុង​មួយថ្ងៃ ជាមួយនឹង ទឹកដោះគោ​មួយ​កែវ ឬ ជាមួយ​នឹង​ទឹក​។ អ្នក​អាច​ប្រើ​វា សម្រាប់​ការ​ស្រក​ទំងន់ និង ការបង្កើន​ថាមពល​រាងកាយ​។​

•​ប្រសិន​បើ​វិធី​សាមញ្ញ​ទាំងនេះ នៅតែ​មិនមាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ទេ នោះ​អ្នក​ត្រូវ​ស្វែងរក​ដំបូន្មាន ពី​អ្នក ជំនាញ​ផ្នែក​អាហារ​បំប៉ន ដើម្បី​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត ៕

​ប្រែ​សម្រួល ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។