វីរុស Zika នៅតែបន្តឆ្លង រាតត្បាតលើ ពលរដ្ឋអាម៉េរិកាំង

គ្វីតូ៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា វីរុស Zika បាននឹងកំពុងបន្ត ឆ្លងរាតត្បាតទៅលើ ពលរដ្ឋអាម៉េរិកាំង ។

ស្ត្រីម្នាក់ឈ្មោះថា Angela Martinez ដែលពរកូនស្រីរបស់ខ្លួន កំពុងមានផ្ទុកនូវវត្តមានវីរុស Zika ក្នុងខ្លួន ដោយទារកនេះទើប តែមានអាយុ០៤ខែប៉ុណ្ណោះ ។

ចាប់តាំងពីអង្គការ សុខភាពពិភពលោក (WHO) បានចេញសេចក្តី ប្រកាសអំពីក្តីបារម្ភ ដល់ពិភពលោកដើម្បី ប្រឆាំងនឹងវីរុស Zika កាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងមកនេះ ឃើញថា បណ្តាប្រទេសមួយចំនួន បានពង្រឹងនូវវិធានការណ៍ ការពារទប់ស្កាត់ ជំងឺឆ្លងនេះដែរ ។

សូមបញ្ជាកថា វីរុស Zika ជាប្រភេទជំងឺឆ្លងម្យ៉ាង ដែលធ្វើឲ្យខូចទ្រង់ ទ្រាយខួរក្បាលទារក ហើយពេលដែលទារក កើតមកធ្វើឲ្យក្បាល តូចខុសពីធម្មតា និងបណ្តាលឲ្យ ស្លាប់បានយ៉ាងងាយ ៕

  • វីរុស Zika នៅតែបន្តឆ្លង រាតត្បាតលើ ពលរដ្ឋអាម៉េរិកាំង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/02/29  Category:​អន្តរជាតិ
Tags: