រដ្ឋាភិបាលនីហ្សេរីយ៉ា កាត់ឈ្មោះមន្ត្រីខ្មោច អស់ជិត២៤,០០០នាក់

ប៊ីប៊ីស៊ី៖ ក្នុងអំឡុងពេល ៤ម៉ោង មុននេះ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយថា រដ្ឋាភិបាល នៃប្រទេសនីហ្សេរីយ៉ា បានកាត់ឈ្មោះមន្ត្រី ខ្មោចចេញពីបញ្ជី មន្ត្រីរាជការ ប្រមាណជិត ២៤,០០០នាក់ ។ ក្រសួងហិរញ្ញវត្ថុ បានឲ្យ ដឹងយ៉ាងដូច្នេះ ។

តាមរយៈការកាត់ឈ្មោះ មន្ត្រីខ្មោច ខាងលើ បានជួយឲ្យរដ្ឋាភិបាល សន្សំបានប្រាក់ចំណូល ប្រមាណ១១,៥ លានដុល្លារដែរ ។

គួរបញ្ជាក់ថា ការកាត់ឈ្មោះចេញពី បញ្ជីមន្ត្រីរាជការ ត្រូវបានធ្វើឡើងបន្ទាប់ពី មានបទបញ្ជាពី សំណាក់លោក Muhammadu Buhari ប្រធានាធិបតីនីហ្សេរីយ៉ា ដែលបានឡើងកាន់តំណែង កាលពីឆ្នាំមុន ក្នុងយុទ្ធនាការ ប្រឆាំងនឹងអំពើពុក រលួយនៅក្នុងប្រទេសនេះ ។

អំពើពុករលួយ និងការខ្វះការគ្រប់គ្រង វាជាបញ្ហាមួយដ៏យូរលង់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ ចរបស់នីហេ្សរីយ៉ា រីកលូតលាស់យឺត ហើយរដ្ឋាភិបាលនេះ នឹងសន្យា កាត់បន្ថយ ការចំណាយផ្សេងៗ ទៀតដោយសារតែ ប្រឈមមុខនឹង ការកើនឡើងសេដ្ឋកិច្ចយឺត ៕