អាមេរិក ឥណ្ឌា បង្កើនទំនាក់ ទំនងយោធា បង្ករភាព តានតឹងបន្ថែម ដល់ចិន

ញូវដេលី: ប្រភពព័ត៌មាន ដែលបានចេញផ្សាយ ដោយគេហទំព័ររបស់ Business Insider បានឲ្យដឹង នៅថ្ងៃនេះថា សហរដ្ឋអាមេរិក និងងប្រទេសឥណ្ឌា បានជិតនឹងឈានទៅដល់កិច្ចព្រម ព្រៀងគ្នាមួយ ទៅលើការផ្លាស់ប្តូរគ្នាទៅលើវិស័យយោធា ក្រោយពីបានចំណាយពេលអស់រយៈ ពេលជិត១២ឆ្នាំ ដើម្បីចចារគ្នា។ ការបង្កើនទំនាក់ទំនងយោធារវាង ប្រទេសមហាអំណាចទាំងពីរត្រូវបានគេមើល ឃើញ ថាវាត្រូវបានប្រទេសចិន កំពុងតែមានការយកចិត្តទុកដាក់និងព្រួយបារម្ភយ៉ាងខ្លាំងឡើង។

អាមេរិកបានក្លាយជាអ្នកផ្គត់ផ្គង់ និងជាដៃគូសហការជាសំខាន់ជាងគេជាមួយនឹង កម្លាំងការពារជាតិ ឥណ្ឌាក្រោយពីរយៈពេលជាច្រើនឆ្នាំ ដែលរុស្ស៊ីនិងឥណ្ឌាបានធ្វើទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ ហើយមក ទល់បច្ចុប្បន្ននេះអាមេរិកបានក្លាយជាដៃគូ និងឥណ្ឌាក្នុងការធ្វើសមយុទ្ធច្រើនបំផុតជាង បណ្តាប្រទេស ដទៃ។

កិច្ចព្រមព្រៀងដែលឈានទៅដល់ការផលិតនូវ នាវាផ្ទុកយន្តហោះចម្បាំងដ៏ធំបំផុតក្នុងវិស័យយោធា ដែលជាវានឹងបានធ្វើឲ្យកម្លាំងកងទ័ពជើងទឹក របស់ឥណ្ឌាកាន់តែរឹងម៉ាំឡើងស្របពេលដែលប្រទេសចិន កំពុងពង្រីកឥទ្ធិពលរបស់ខ្លួនទៅក្នុងមហាសមុទ្រឥណ្ឌា។

គួរបញ្ជាក់ផងដែរកិច្ចព្រមព្រៀង ដែលនឹងត្រូវធ្វើឡើងរវាងប្រទេសទាំងពីរអាមេរិក និងឥណ្ឌាដែល នឹងអនុញ្ញាតិឲ្យប្រទេសទាំងពីរអាចប្រើប្រាស់ និងមានសិទ្ធិក្នុងការតាំងមូលដ្ឋាននៅលើទឹកដី នៃភាគី ណាក៏បានបូករួមនឹងការប្រើប្រាស់ទីតាំងមូលដ្ឋានទ័ពអាកាស និងជើងទឹករវាងគ្នានិងគ្នាផង៕

អាមេរិក ឥណ្ឌា បង្កើនទំនាក់ ទំនងយោធា បង្ករភាព តានតឹងបន្ថែម ដល់ចិន