អាថ៌កំបាំងនៃការសម្រេចទឹកកាមទាំង ៥យ៉ាងរបស់បុរស

ការសម្រេចកាមជារឿងមួយដែលមនុស្សជាច្រើនចាប់អារម្មណ៏។ ការសម្រេចទឹកកាមជារឿងមួយអាថ៌កំបាំងបន្តិច បើទោះបីជាយើងធ្លាប់មានបទពិសោធន៏មានក្តីសុខដោយសារវាក៏ដោយ។
ចំពោះបុរស ការសម្រេចទឹកកាមជារឿងមួយធម្មតា ប៉ុន្តែវាអាចជាបញ្ហាស្មុគស្មាញមួយច្រើនជាងអ្នកគិត។ ខាងក្រោមនេះជារបកគំហើញដ៏គួរឲ្យចាប់អារម្មណ៏ ៥យ៉ាងទាក់ទងនឹងការសម្រេចទឹកកាមរបស់បុរស៖
 
អាថ៌កំបាំងនៃការសម្រេចទឹកកាមទាំង ៥យ៉ាងរបស់បុរស
១. ការសម្រេចទឹកកាម និងការសម្រុកចូលរបស់បុរសមិនមែនកើតឡើងក្នុងពេលដំណាលគ្នា
មនុស្សតែងតែគិតថា ការសម្រេចទឹកកាម និងការសម្រុកចូលកើតឡើងក្នុងពេលតែមួយ។ នេះដោយសារតែបុរសម្នាក់អាចសម្រុកចូល ដោយមិនចាំបាច់សម្រេចទឹកកាមដូចដែលបានរំពឹងទុក។
ស្របពេលជាមួយគ្នានេះដែរ បុរសៗដែលធ្លាប់មានបទពិសោធន៏ច្រើន អាចមានក្តីសុខដោយមិនចាំបាច់សម្រុកចូល។
បុរសៗមានសមត្ថភាពគ្រប់គ្រាន់អាចសម្រេចទឹកកាមបាន ២ដង។ មនុស្សមួយចំនួននៅតែអាចសម្រេចទឹកកាមម្តងហើយម្តងទៀតដោយខ្លួនឯង (ករណីនេះជាករណីដ៏កម្រ)។
សុភាពបុរសទាំងនេះឆាប់នឹងសម្រេចទឹកកាម ហើយការសម្រុកចូលដល់ចំណុចកំពូលមិនមែនជារឿងមួយងាយស្រួលជាងការសម្រេចទឹកកាម ២ដងទេ។
២. បុរសក៏អាចធ្វើពុតជាឡើងដល់ចំណុចកំពូលផងដែរ
អ្នកគិតថា បុរសមិនអាចធ្វើពុតទេ? ប្រសិនបើបុរសម្នាក់សម្រុកចូលដោយមិនសម្រេចទឹកកាម បានន័យថា គេអាចធ្វើពុតជាសម្រេចទឹកកាមបាន។
មនុស្សភាគច្រើនគិតថា មនុស្សស្រីថ្មីៗនេះធ្វើពុតជាឡើងដល់ចំណុចកំពូល ដើម្បីផ្តល់ក្តីសុខឲ្យគូស្នេហ៏នាង ប៉ុន្តែម្យ៉ាងវិញទៀត បុរសប្រហែល ៣០% ក៏អាចធ្វើពុតជាសម្រេចទឹកកាមបានដែរ។

៣. ការសម្រេចទឹកកាមរបស់បុរសមានរយៈពេលខ្លីណាស់
ការសម្រេចទឹកកាមរបស់បុរសជាមធ្យមមានរយៈពេលខ្លីជាងស្ត្រី។ គេបានប៉ាន់ប្រមាណថា បុរសអាចសម្រេចទឹកកាមបានរយៈពេលត្រឹមតែ ៦វិនាទី ចំណែកស្ត្រីវិញអាចសម្រេចទឹកកាមបានរយៈពេលប្រហែលជា ២០វិនាទី។
៤. បុរសៗតែងតែមិនចូលចិត្តការរួមភេទដោយប្រើមាត់
យោងតាមការស្រាវជ្រាវរបស់បារាំងបានបង្ហាញថា បុរសក្នុងចន្លោះវ័យ ១៨ និង ៦៩ឆ្នាំ មាន៤៨.៩% មានក្តីសុខ នៅពេលបានសម្រុកចូលទៅក្នុងទ្វារមាស ៣៤.៥% នៅពេលបានឱបថ្នាក់ថ្នម ហើយបុរសដែលចូលចិត្តការថើប និងរួមភេទដោយប្រើមាត់មានត្រឹមតែ ១២.៤%ប៉ុណ្ណោះ។

៥. បុរសៗមិនងាយអាចសម្រេចទឹកកាមបាន ៣-៤ដងទេ
បុរសៗមិនអាចសម្រេចទឹកកាមបាន ៣-៤ដងដូចស្ត្រីទេ។ បន្ទាប់ពីសម្រេចទឹកកាម និងការសម្រុកចូលរួចមក បុរសត្រូវរង់ចាំរយៈពេលយ៉ាងហោចណាស់ ១០-៣០នាទីសិន មុននឹងត្រលប់ទៅសម្រុកចូលម្តងទៀត៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!